ភ្នំពេញ៖ បន្ទាប់ពីដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សសាមសុង ក៏មិនបានភ្លេចនូវអាវុធធន់កណ្តាលរបស់ខ្លួនដើម្បីវាយលុកទីផ្សារផងដែរ។

Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនដែលមានភាពស៊ីវិល័យ ជាមួយអេក្រង់ពេញតួ ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អឥតខ្ចោះ។ 

Samsung Galaxy J4+

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ និង J6+៖

1. Galaxy J4+

Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+ គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល រួមជាមួយមុខងារ Selfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ Galaxy J4+ មានជម្រើស ៣ ពណ៌ដ៏ស៊ីវិល័យ គឺពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ជាមួយតម្លៃវិញគឺម៉ាអេមត្រឹមតែ $159 តែប៉ុណ្ណោះ។

Samsung Galaxy J4+

2. Galaxy J6+

ជាមួយអេក្រង់ដ៏ធំទំហំ6-inch កម្រិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារ Live Focus Bokeh Effects ផងដែរ។

ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួល និងសុវត្តិភាពខ្ពស់។ Samsung Galaxy J6+ មានជម្រើស ៣ ពណ៌ គឺពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ប្រផះ ជាមួយតម្លៃវិញគឺត្រឹមតែ $209 តែប៉ុណ្ណោះ។

Samsung Galaxy J6+

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕

Samsung Galaxy J6+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]