យោងតាមប្រភពព័ត៌មាន ដឺសាន់ បានឲ្យដឹងថាមានស្រី្ដម្នាក់ បានព្យាយាមសម្លាប់ទារិកា ដែលទើបនឹងកើត ដោយបោះចោលអស់មួយទំហឹងយ៉ាងខ្លាំង ពីអាគារកំពស់ ១៥ម៉ែត្រចុះក្រោម លើគំនរសំរាម។

ម្ដាយអប្រិយរូបនេះមានឈ្មោះថា Jaymin Abdulrahman អាយុ២៤ឆ្នាំ បានអង្វរសំុយកជាលេសថា មិនបានប៉ុនប៉ងសំលាប់ទារិកា អាយុ៦ថ្ងៃ ដែលបានរកឃើញនៅក្នុងថុងសំរាម នៅជាន់ផ្ទាល់ដីនោះទេ។ ប៉ូលីសបានធ្វើការចាប់ខ្លួនអ្នកស្រី Abdulrahman ភ្លាមៗបន្ទាប់ពីប្រទះឃើញទារិកា និងបាននាំយកទារករកគ្រោះនោះ ទៅកាន់មន្ទីរពេទ្យកុមារ Birmingham។

អ្នកស្រី Abdulrahman បដិសេធនូវទង្វើ ដែលប៉ុនប៉ងសម្លាប់កុមារ និងបានទាមទារកយុត្តិធម៌។ ប៉ូលីសនៅមិនទាន់មានភស្តុតាង ណាមួយដែលបញ្ជាក់ថា អ្នកស្រី Abdulrahman ជាអ្នកប្រព្រឹត្តិនោះទេ ហេតុដូចនេះហើយប៉ូលីសគ្រាន់តែឃាត់ខ្លួនស្រ្ដីសង្ស័យ និងរងចាំការកាត់ក្ដីពីតុលាការ។

តើប្រិយមិត្តយល់យ៉ាងណារឿងនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]