ភ្នំពេញ៖ បើទោះបីការចាកចេញ ម៉ែចាស់ របស់ ពេជ្រ ថៃ ជាការបាត់បង់ដ៏ឈឺចាប់ក៏ពិតមែន តែតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ មិនបានបាក់ទឹកចិត្ត ទេ ផ្ទុយទៅវិញខ្លួន រឹតតែមានកម្លាំងចិត្ត ក្នុងការបន្តដំណើរទៅមុខជានិច្ច ។

ជាក់ស្តែង កាលពីព្រឹកមិញនេះ គេឃើញថាមានការភ្ញាក់ផ្អើលខ្លាំងជាមួយនឹង តារាចម្រៀងខ្លួនតូចសម្លេងធ្ងន់ ពេជ្រ ថៃ បានបង្ហោះរូបភាពមួយ អមជាមួយសារថា៖ «ថ្ងៃទំនេរ ឆ្លៀតចុះមកមើលជាងកំពុងសាងសង់ចេតិយរបស់ម៉ែចាស់ ជិតរួចរាល់ហើយបាទ បងប្អូនពូមីងទាំងអស់គ្នា » ដោយឃើញបែបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ ហ្វេនដែលជាអ្នកគាំទ្ររបស់ខ្លួន ។

ក្នុងនោះផងដែរ មានបណ្ដាអ្នកគាំទ្ររបស់ខ្លួន បាននិយាយថា៖ «ពិតជាចៅល្អមែន ចេះសន្សំលុយមកធ្វើចេតិយ ឲ្យយាយរបស់ខ្លួន» ទាំងនេះស្ដែងឲ្យឃើញថា ទោះបី ពេជ្រ ថៃ មានការរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្លួនមិនដែលភ្លេច ការនឹករលឹក ទៅកាន់ម៉ែចាស់ដែរ ៕

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ