ភ្នំពេញៈ កាលពីម្សិលមិញ ដោយសារឆ្លងចរន្តអគ្គិសនី រថយន្ត CRV មួយគ្រឿង បានឆេះផ្អើលពេញស្ពានជ្រោយចង្រ្វា ដោយឡែកនៅព្រឹកនេះវិញ រថយន្តសាំយ៉ុង មួយគ្រឿង បានឆេះម៉ាស៊ីនផ្អើលពេញផ្លូវ២៧១ ម្តុំជិតមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ ពុំមាននរណាម្នាក់រងរបួសនោះទេ ហើយរថយន្តនោះ ត្រូវបានក្រុមសមត្ថកិច្ច និងប្រជា ពលរដ្ឋ នាំគ្នាជួយពន្លត់បាននៅម៉ោង១១ ។ សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ការឆាបឆេះនេះ គឺផ្តើមចេញពីម៉ាស៊ីនខាងមុខ។

អ្នកដំណើរបានឲ្យដឹងថា រថយន្តដែលឆាបឆេះនេះម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2B-9530 បើកបរដោយស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ។ អ្នកដំណើរនោះបានឲ្យដឹងថា រថយន្តបានធ្វើដំណើរបទ ពីគល់ស្ពានស្ទឹងមានជ័យ ឆ្ពោះមកមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែពេលធ្វើដំណើរ ឆ្លងកាត់ស្ពានបានប្រមាណជា ៦០ម៉ែត្រ ផ្សែងក៏ឆាបឆេះចេញពីម៉ាស៊ីនខាងមុខ ហើយស្ត្រីដែលជា អ្នកបើកបរនោះ ក៏បានបើករថយន្តអែបទៅខាងផ្លូវ ហើយការឆាបឆេះកាន់តែខ្លាំងឡើងៗ បណ្តាលឲ្យខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង។

មិនទាន់មាន សេចក្តីរាយការណ៍ ណាមួយច្បាស់លាស់ ជុំវិញនឹងការឆាបឆេះរថយន្តនេះទេ។ ប្រជាបលរដ្ឋសន្និដ្ឋានថា ការឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្ត អគ្គិសនី ទើបបណ្តាលឲ្យមាន ការឆាបឆេះនេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]