ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នតារាចម្រៀងអ្នកនាង សុគន្ធ និសា មានវ័យកាន់តែច្រើនបន្តិចមែន តែការងារសិល្បៈរបស់នាងកាន់តែមានការរីកចម្រើនជាលំដាប់ ទទួលបាននូវការងារធំៗជាច្រើន មិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះទេ។

តែបើងាកមកនិយាយពីសម្រស់របស់តារារូបនេះវិញ ក៏កាន់តែមិនធម្មតានោះទេ ព្រោះថាការតែងខ្លួនក៏ដូចជាមុខមាត់របស់នាង នៅតែស្អាត និងក្មេងជាងវ័យគួរឲ្យសរសើរតែម្តង ជាពិសេសការលេងខ្លួនជាមួយនឹងសម្លៀកបំពាក់ មិនថាសម័យនិងបុរាណតែងតែស្អាត។

យ៉ាងណាមិញ ទោះពីជារវល់យ៉ាងណាតារារូបនេះ ក៏មិនភ្លេចទៅវត្តសាងបុណ្យកុសលនោះដែលកាលពីពេលថ្មីៗនេះ ជាពិសេសគឺនាងបានស្លៀកពាក់បុរាណយ៉ាងសុភាព ជាមូយនឹងអាវស សំពត់ពណ៌ផ្ទៃមេឃ មើលទៅពិតជាសាកសមបំផុតសម្រាប់នារីខ្មែរ ពេលទៅវត្តក្នុងរដូវបុណ្យភ្ជុំ។

តាមរយៈការស្លៀកពាក់បែបនេះ អ្នកគាំទ្រមិនសរសើរមិនបាននោះទេ ព្រោះពិតជាស្អាតខ្លាំង ធ្វើឲ្យសម្រស់របស់នាងកាន់តែស្អាត និងក្មេងខ្លាំងឡើងទៅទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា ក្នុងឈុតប្រពៃណី
សុគន្ធ និសា ក្នុងឈុតប្រពៃណី
សុគន្ធ និសា ក្នុងឈុតប្រពៃណី
សុគន្ធ និសា ក្នុងឈុតប្រពៃណី
សុគន្ធ និសា ក្នុងឈុតប្រពៃណី
សុគន្ធ និសា ក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា