ភ្នំពេញ ៖ កម្លាំងនគរបាល សន្ដិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថ កិច្ចមូលដ្ឋាន បានបញ្ចេញប្រតិបត្ដិការជាបន្ដ បន្ទាប់ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ នេះ ដោយចុះទៅឆែកឆេរនិងតាមចាប់ខ្លួន ជនជាតិចិន ដែលគេសង្ស័យ ជាប់ពាក់ព័ន្ធ នឹងការចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណិត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្ដិការខាងលើនេះបាន ធ្វើឡើងចំនួន៧គោលដៅ ក្នុងរាជធានីភ្នំពេញ ស្ថិតនៅខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវជាដើម ។

ដោយឡែកនៅខណ្ឌទួលគោក កម្លាំង សមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារង គឺ ប៉ុណ្ណារ៉ា បានចុះទៅឆែកឆេរទីតាំងផ្ទះលេខ ៤០C ផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខណៈដែលខណ្ឌឫស្សីកែវ ប្រតិបត្ដិិការខាងលើនេះ បានធ្វើឡើងនៅ សង្កាត់ជ្រោយចង្វារ ហើយនៅខណ្ឌមាន ជ័យ បានធ្វើឡើងនៅសង្កាត់បឹងទំពុន។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីលទ្ធផលនោះឡើយ ខណៈកំពុងធ្វើ ការ ។

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]