សៀមរាប៖ ក្រោយទទួលបានគ្រាប់ពេជ្រ កូនស្រីដ៏គួរឲ្យស្រលាញ់តារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមីលោកគឹម សីហា កាន់តែមានសុភមង្គលខ្លាំងជាមួយគ្នា ធ្វើឲ្យមហាជនជាច្រើនច្រណែនជាមួយនឹងសុភមង្គលមួយគូនេះណាស់។

មិនត្រឹមតែប៉ុណ្ណោះ គូប្តីប្រពន្ធមួយគូនេះ ក៏ក្លាយជាគំរូដ៏ល្អសម្រាប់បណ្តាអ្នកគាំទ្រ ព្រោះចាត់តាំងពីរៀបការរួចតែងតែផ្តល់សុភមង្គល ភាពកក់ក្តៅ និងនៅក្បែរគ្នាជានិច្ច លើសពីនេះទៅទៀត មហាជភាគច្រើនតែងតែសរសើរដល់ពួកគេជានិច្ច។

ជាក់ស្តែង កាលពីពេលថ្មីៗនេះអ្នកម្តាយ និងលោកឪពុកសម័យថ្មី បាននាំកូនស្រីជាទីស្រលាញ់ទៅដើរលេងលំហែអារម្មណ៍នៅលើទឹកដីអង្គរវត្ត តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកទាំងពីរមិនបានភ្លេចបង្ហាញនូវសុភមង្គល ក៏ដូចជារូបភាពបែបស្វីតៗ ឬរ៉ូមែនទិកនោះទេ។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបានឃើញរូបភាពដែលរបស់ពួកគេ ក៏អាចបញ្ជាក់ថាអ្នកទាំងពីរពិតជាមានសុភមង្គលកាន់តែខ្លាំង ក្រោយទទួលបានចំណងដៃកូនស្រីមួយនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រីមុំ និងគ្រួសារ លើទឹកដីអង្គរ
ស្រីមុំ និងគ្រួសារ លើទឹកដីអង្គរ
គឹម សីហា និងកូនស្រី
ស្រីមុំ និងគ្រួសារ លើទឹកដីអង្គរ
ស្រីមុំ និងស្វាមី លើទឹកដីអង្គរ
ស្រីមុំ និងស្វាមី លើទឹកដីអង្គរ
ស្រីមុំ និងស្វាមី លើទឹកដីអង្គរ
ស្រីមុំ និងគ្រួសារ លើទឹកដីអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ