កំពត៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាការងារសិល្បៈ គួបផ្សំនិងការបើកមុខជំនួញថ្មីៗរបស់ម្ចាស់បទ«កាត់ចិត្តបែបណា»កញ្ញា  ឱក សុគន្ធកញ្ញា ពិតជារវល់ខ្លាំងសឹងរកពេលឲ្យនាងសម្រាកគ្មាន។

ប៉ុន្តែបើទោះបីជាមានភាពមមាញឹខ្លាំងប៉ុណ្ណាក៏ដោយ ក៏កូនស្រីគំរូរូបនេះ នៅតែឆ្លៀតពេលដឹកដៃអ្នកម្ដាយ រួមជាមួយគ្រួសារទៅធ្វើបុណ្យនៅវត្ត រួមគ្នាយ៉ាងសប្បាយរីករាយ ក្នុងឱកាសរដូវកាលបុណ្យភ្ជុំនេះផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ឱក សុគន្ធកញ្ញា  បាននាំគ្រួសារទាំងមូលទៅវត្តអង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត ដោយមានរៀបចំខ្លួនយ៉ាងសាមញ្ញ អមនឹងស្នាមញញឹមស្រស់ទៀតផង។

នេះមិនមែនជាលើកទី១ទេ ដែលកំពូលតារាចម្រៀងស្រីរូបនេះ ចំណាយពេលមកជាមួយគ្រួសារធ្វើបុណ្យរួមគ្នាដូច្នេះ ព្រោះបើតាមដឹង កន្លងមកសឹងតែជារៀងរាល់ឆ្នាំ នាងតែងជូនអ្នកម្ដាយ លោកយាយ ប្អូនៗប្រុសស្រី ទៅវត្តធ្វើ បុណ្យធ្វើទាន មិនឲ្យខកខាននោះទេ។

ទាំងនេះបានបង្ហាញពីទំហំចិត្តនៃការស្រលាញ់ ដែលនាងមានចំពោះគ្រួសារ ជាពិសេសអ្នកម្ដាយជាទីស្រលាញ់របស់នាងតែម្ដង ពិតជាគួរឲ្យសរសើរមែនទែន៕

ឱក សុគន្ធកញ្ញា និង លោកយាយ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា