ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងកូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ ហាក់ដូចជាមានសន្ទុះខ្លាំងលើវិស័យសិល្បៈកាន់តែខ្លាំងនៅក្នុងការងារសិល្បៈ និងតែងតែបាននៅក្រៅប្រទេសជាច្រើន បច្ចុប្បន្ននេះក៏កាន់តែមានភាពមមាញឹកខ្លាំងគួរឲ្យកត់សម្គាល់មិនចាញ់តារារៀមច្បង។

ជាក់ស្តែង កាលពីយប់មិញនេះ តារាវ័យក្មេងទាំងនេះបានដឹកដៃគ្នា ទៅប្រទេសជប៉ុនម្តងទៀត ខណៈពេលដែលពួកគេទាំង៣ទើបតែជាសះស្បើយពីជំងឺ គ្រុនឈាម មិនទាន់បានប៉ុន្មាន។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ការដែលឡើងទៅបរទេសលើកនេះ ក៏មិនខុសពីសព្វដង ដោយមានបងប្អូនគ្រួសារ ទៅជូនដំណើរផ្តល់កម្លាំងចិត្តជានិច្ច។

លើសពីនេះ ទោះទើបតែជាពីជំងឺ តែទឹកមុខរបស់កូនប្រុសច្បងរបស់លោក សុវត្ថិ មុនីវណ្ណ ហាក់ដូចជាស្រស់ថ្លាជាមុន និងលែងគួរឲ្យព្រួយបារម្ភនោះទេ។ 

បន្ទាប់ពីឃើញការខិតខំរបស់ពួកគេ បានធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា នៅក្មេងៗសោះតែការងារច្រើន និងមានដំណើរកម្សាន្តក្រៅប្រទេសមិនចាញ់ឪពុកនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កូនប្រុសទាំង៣ព្រាប សុវត្ថិ
កូនប្រុស ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
កូនក្មួយព្រាប សុវត្ថិ ទៅក្រៅប្រទេស
កូនក្មួយព្រាប សុវត្ថិ ទៅក្រៅប្រទេស
កូនក្មួយព្រាប សុវត្ថិ ទៅក្រៅប្រទេស
កូនក្មួយព្រាប សុវត្ថិ ទៅក្រៅប្រទេស
កូនក្មួយព្រាប សុវត្ថិ ទៅក្រៅប្រទេស
កូនក្មួយព្រាប សុវត្ថិ ទៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ