ភ្នំពេញ៖ កាលពីមុននេះបន្តិច តារាចម្រៀងស្រីវ័យក្មេងសម្លេងពីរោះ និងជាក្មួយស្រីលោក ខាន់ ជេម កញ្ញា ស្រីនិច បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញរូបនាងកំពុងជិះម៉ូតូឌុបមកធ្វើការ ទាំងប្រញាប់ប្រញាល់  ។

ជាក់ស្ដែង តាមរយៈរូបភាព និងអត្ថន័យសារ ដៃគូចម្រៀងនាយ ចឺម រូបនេះ ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមថា «ការងារបន្ទាន់បន្ទាប់ពីចុះពីព្រលាន អរគុណពូម៉ូតូឌុប»។ 

ទាំងនេះគឺជាមូលហេតុ ដែលបណ្ដាលឲ្យរូបនាងត្រូវចាំបាច់ជិះម៉ូតូឌុប ជំនួសឡានព្រោះតែការជិះឡានមានរយៈពេលយូរ ដោយមិនចង់ឲ្យយឺតការងារ ទើបតម្រូវឲ្យនាងត្រូវជ្រើសយកមធ្យោបាយនេះតែម្ដង។

ទង្វើនេះបានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តៗយុវវ័យដែលជាអ្នកគាំទ្រ រួមទាំងមិត្តសិល្បៈរួមអាជីពមួយចំនួន នាំគ្នាកោតសរសើរពីការតស៊ូរបស់នាង។ ជាពិសេសរឹតតែអាចបង្ហាញបានថា ព្រោះតែស្រលាញ់ការងារខ្លាំងពេកទើប ស្រីនិច សុខចិត្តឡើងជិះម៉ូតូឌុប ដើម្បីទៅឲ្យទាន់ម៉ោង៕

ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង