យោងតាមប្រភពព័ត៌មានរបស់ ឌេលីមេល ដែលបានចុះទៅស៊ើបអង្កេតផ្ទាល់ដោយសំងាត់ នូវការជួញដូរសត្វខុសច្បាប់របស់ឈ្មួញដ៏ឃោរឃៅ បានឲ្យដឹងថា មានត្រីដូហ្វីនជាច្រើនត្រូវបានសម្លាប់ និងយកទៅជួញដូរខុសច្បាប់។

នៅរូបភាពខាងក្រោម មានបុរសម្នាក់ ដែលស្លៀកពាក់ឈុតហែលទឺកពណ៌ខ្មៅ ដែលនៅជិតសំណុំសំណាញ់ និងមានត្រីដូហ្វីនមួយក្បាលនៅជាប់ ការវិនិច្ឆ័យរបស់យើងធម្មតាប្រាកដជាគិតថា គ្មានមេត្តា។ ពួកគេបានប្រើដៃថ្នមៗ ដើម្បីពិនិត្យនៅលើខ្នង និងកន្ទុយរបស់ ត្រីដូហ្វីនដែលមានរបួស។ បើយើងមើលទៅសកម្មភាពរបស់បុរសម្នាក់នោះ យើងប្រាកដជាគិតថាគេគឺជាមនុស្សដែលល្អ ចេះជួយសង្រ្គោះសត្វព្រៃ តែការជាក់ស្ដែងនោះ ពួកគេគឺជាឈ្មួញដែលកំពុងតែជ្រើរើស ត្រីដូហ្វីនដែលនៅមានជីវិត ដើម្បីយកទៅលក់ដែលមានតម្លៃចាប់ពី ៨ម៉ឺនដុល្លារ ទៅ ១៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយក្បាល។

ត្រីដូហ្វីដែលគេច្រានចោល និងសម្លាប់ មានដូចជា ត្រីដែលមិនទាន់គ្រប់អាយុ និងត្រីដែលមានស្នាមជាំនៅលើស្បែក នៅឆកសមុទ្រ Taiji ភាគខាងត្បូងនៃឆ្នេរប្រទេសជប៉ុន។ ទង្វើទាំងនេះបានធ្វើឲ្យអ្នកដែលស្រលាញ់សត្វ និងទាហានការពារបរិស្ថានជុំវិញពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង។ ត្រីដូហ្វីនខ្លះត្រូវបានចាក់នឹងលំពែង ដោយក្រុមអ្នកនេសាទ ជិះលើម៉ូតូទឹកព័ទ្ធជំវិញ ហើយស្លាបចក្ររបស់ម៉ូតូទឹកនោះ បានក៏បានធ្វើឲ្យត្រីដូហ្វីនមួយចំនួនរងរបួសផងដែរ។ នៅពេលដែលលំពែងរបស់ពួកគេ ចាក់ចូលទៅក្នុងខ្លួនដូហ្វីន ធ្វើឲ្យមានឈាមជាច្រើនបែកខ្ចាយ ពួកគេក៏បានយកឆ្នុកចុករន្ធនោះដើម្បីកុំឲ្យ ឈាមរបស់ដូហ្វីនហូចូលក្នុងសមុទ្រ និងបិទបាំងការសម្លាប់របស់ពួកគេ។ យ៉ាងណាមិញ ក៏មានត្រីដូហ្វីនមួយចំនួនបានហែលចេញ និងធ្វើឲ្យសមុទ្រពោរពេញ ទៅដោយឈាមក្រហម។ ទង្វើឃោរឃៅទាំងនេះ បានប្រព្រឹត្តិឡើងមុនថ្ងៃបុណ្យណូអែល ដែលជារដូវបរបាញ់ របស់ជនជាតិជប៉ុន។ ជនជាតិជប៉ុនបានប្រមូលត្រីដូហ្វីន យកទៅបង្ហាត់និងសំដែងជូនមនុស្ស ទស្សនាកំសាន្ដ ប៉ុន្ដែជនឆ្លៀតឱកាសទាំងនេះ បានចូលមកស្លាប់ និងចាប់យកទៅលក់ទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះអំពើ ដ៏ឃោរឃៅនេះ?

























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]