ភ្នំពេញ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ពេលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកខេមរៈ សិរីមន្ត ដាច់ចិត្តទម្លាយហេតុផល និងស្ថានភាពរបស់ប្អូនស្រី ដែលជាអតីតតារាចម្រៀង ដ៏ឆ្នើមមួយរូប គឺកញ្ញាខេមរៈ ស្រីពៅ។

នៅក្នុងនោះដែរ លោកក៏បានរៀបរាប់ពីការបាត់មុខរបស់ប្អូនស្រី ដោយសារតែមានជំងឺធ្ងន់ធ្ងរគួរឲ្យបារម្ភ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ នៅក្នុងពេលឆាប់ៗនេះហើយ។

បន្ថែមពីនេះ លោកបានទម្លាយពីស្ថានភាពរបស់ ប្អូនស្រីយ៉ាងដូច្នោះថា៖ «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កម្សត់ម្នាក់នេះ មិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញFan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យ ឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ និងគាំទ្រគាត់សូមជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា»។

បន្ទាប់ពីបានដឹងពីការរៀបរាប់របស់តារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនជាច្រើនក្តុកក្តួល និងរន្ធត់ចិត្តជាខ្លាំង ដោយមិននឹកស្មានថានាងខំលាក់បាំងអ្នកគាំទ្រ ទាំងដែលខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរបែបនេះ មិនអាចចូលសិល្បៈបាន៕

សូមទស្សនារូបភាពខាងក្រោមនេះ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ ស្រីពៅ
ស្ថានភាពខេមរៈ ស្រីពៅ ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត