កូរ៉េ៖ យោងទៅតាម សារពត៌មានកូរ៉េមួយ បានអោយដឹងថា មានព្រឹត្តិការណ៍នៃការណាត់ជួបគ្នាដ៏ធំមួយ ដែលត្រូវបានរៀបចំដោយ ហ្វេសប៊ុក(Facebook) នៅឯ ទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះ បង្កើតឡើង ដើម្បីអោយ អ្នកចូលរួមទាំងឡាយដែលមិនទាន់គូស្នេហ៍ មានឳកាស ស្គាល់គ្នា និងរាប់អានគ្នាក្លាយជាគូស្នេហ៍។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមពីសំណាក់ យុវវ័យប្រមាណជា ៣,៥០០ នាក់ ដែលមានអាយុមិនលើសពី ៣០ឆ្នាំនោះទេ។ ប៉ុន្តែ អ្វីដែលជារឿង គួរអោយអស់សំណើចនោះ គឺ ស្ទើរតែ៩០% នៃអ្នកចូលរួមជា មនុស្សប្រុស ហើយភាគច្រើន នៃមនុស្សស្រី ដែលចូលរួមនោះ ក៏បាននាំគូស្នេហ៍ របស់គេមកមើលគេ មើលឯងតែប៉ុណ្ណោះ។ យ៉ាងណាមិញ នៅក្នុងកម្មវិធីនេះ គេតម្រូវអោយ អ្នកចូលរួម ឈរម្ខាងប្រុស ម្ខាងស្រីទល់មុខគ្នា ហើយចាប់ដៃ និង និយាយជាមួយគ្នា តែដោយសារ មានមនុស្សស្រីតិចនោះ បែរធ្វើអោយប្រុសៗ ដែលចូលរួមទាំងនោះ ចាប់ដៃនិងសាសងគ្នាទៅវិញ។ និស្សិតប្រុសម្នាក់ បាននិយាយទាំងខកចិត្តថា តើពួកស្រីៗបាត់ទៅណា អស់ហើយ ខ្ញុំមកចូលរួមនេះ មិនមែនចង់មកជួបហ្វូង មនុស្សប្រុសបែបនេះឡើយ វាពិតជាសុបិន្តដ៏អាក្រក់ណាស់ ដែលមកកាន់ដៃប្រុសគ្នាឯង សាសងបែបនេះ។

តើប្រិយមិត្តយល់ថា វាជារឿងគួរអោយអស់សំណើចទេ?



កែសម្រួលដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]