ថៃ: កាលពីពេលយប់មិញនេះ តារាសម្តែងស្រីឆ្នើម Mew Nittha បានក្លាយខ្លួនមកជាម្ចាស់ពានរង្វាន់ស្រីមួយ រូបដែរ នៅក្នុងកម្មវិធី "Thailand Headlines Person"។ ហើយជាមួយនឹងភាពសប្បាយរីករាយមួយនេះរបស់កញ្ញា ក៏បានធ្វើឲ្យមហាជនជាច្រើនផ្សេងទៀត មានការកត់សម្គាល់ឃើញ ទៅលើម៉ូតសម្លៀកបំពាក់ ដែលនាងបានជ្រើសរើសស្លៀក ចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់នេះ ថា មិនសូវមានភាពសាកសមជាមួយនឹងកម្មវិធីខាងលើ នោះទេ

ព្រោះថា រ៉ូបពណ៌ក្រហមស្តើងនេះ បានបង្ហាញឲ្យឃើញពីទំហំរូបរាង យ៉ាងមានសាច់ឈាមរបស់កញ្ញា ព្រមទាំងមើលទៅហាក់បីដូចជា រ៉ូប សម្រាប់ពេលដើរលេងកម្សាន្ត​ នៅមាត់សមុទ្រច្រើនជាង ទុកចូលរូមកម្មវិធីធំៗ បែបនេះ។

តែយ៉ាងណាមិញ នេះក៏មិនមែនជាបញ្ហាអ្វីធំដុំ សម្រាប់កញ្ញា Mew Nittha នាពេលយប់មិញនេះ នោះទេ ដោយហេតុថា កញ្ញា នៅតែមានភាពរំភើប និងសប្បាយរីករាយក្នុងចិត្តជាខ្លាំង ដែលកញ្ញា នៅតែអាចឈ្នះ បានពានរង្វាន់ ជាតារាសម្តែងស្រីឆ្នើម ក្នុងកម្មវិធីខាងលើនេះ ផងដែរ៕

Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]