ភ្នំពេញ៖ ដោយស្ថានភាព ស្រវឹងខ្លាំងពេក បុរសម្នាក់ដែល ធ្វើដំណើរចេញ ពីកម្មវិធីជប់លៀង មួយបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត បុករនាំងដែក បែកចែកទ្រូងផ្លូវបាក់ អស់ចំនួន ៥ផ្ទាំង ហើយរថយន្ត រងការខូចខាត យ៉ាងធ្ងនធ្ងរផងដែរ។

យ៉ាងណាក៏ដោយ រថយន្ត និងអ្នកបើក រថយន្តបង្កត្រូវបាន សមត្ថកិច្ច ចរាចរណ៍ នាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ។

មន្រ្តីនគរបាល ចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល មកពីគ្រឿងស្រវឹង ខាងលើនេះ កើតឡើងកាល ពីវេលាម៉ោង ២៖៣០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ។  

សមត្ថកិច្ចបានបន្តថា នៅវេលាម៉ោង កើតហេតុ ត្រង់ចំណុច មុខផ្ទះលេខ១៦៤ E0 លើមហាវិថី សហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង ដោយសាររថយន្តម៉ាក  LEXUS RX300 ពណ៌កាំម៉ៃ  ពាក់ស្លាកលេខ ភ្នំពេញ 2P-6070  បើកបរដោយឈ្មោះ អ៊ុក វណ្ណារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ  មានទីលំនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានធ្វើដំណើរតាម បណ្តោយមហាវិថីសហពន្ធ័រុស្សី ពីទិសខាងកើតមកលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុករនាំងដែកបែងចែកទ្រូងផ្លូវតែម្តង ។

បើតាមមន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ បានបណ្តាលឲ្យបាក់ រនាំងបែង ចែកទ្រូងផ្លូវចំនួន៥ផ្ទាំង និងរងការខូចខាត រថយន្ត យ៉ាងធ្ងន់ធ្ងរមួយគ្រឿង ។ ក្រោយកើតហេតុ ពេលសមត្ថកិច្ចពិនិត្យ ជាតិអាល់កុល អ្នកបើករថយន្ត បង្ហាញថា អ្នកបើករថយន្ត មានជាតិ អាល់កុលចំនួន១,១៤ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ។ មន្រ្តីចរាចរ បានបន្តថា បច្ចុប្បន្ន សមត្ថកិច្ចបាន និងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមនីតិវិធី។ លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ជើង គោក បានឲ្យដឹងថា ក្នុងរយៈពេល ដើមឆ្នាំ២០១៣នេះ សមត្ថកិច្ចរបស់លោកបាន បញ្ជូនអ្នក បើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពស្រវឹង ចំនួន៥ករណី ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ដោយ មានអាការៈស្រវឹង បានបើករថយន្ដដឹកស្រី ស្នេហ៍វ័យក្មេងរបស់ខ្លួន ស្រាប់តែរេចង្កូតទៅ បុកដើមក្ងោកនៅ លើចិញ្ចើមផ្លូវសហព័ន្ធរុស្សី រួចហើយបានជ្រុលទៅបុករថយន្ដម៉ាកតូយូតា ហ៊ីលុច្សមួយគ្រឿងទៀត ដែលកំពុងចត ស្ងៀម ហើយបន្ដទៅគៀបជាប់នឹងបង្គោល ភ្លើងទៅមុខលែងរួច បណ្ដាលឱ្យរថយន្ដបង្ក រងការខូចខាត។ ប៉ុន្ដែអ្នកបើករថយន្ដនិងស្រី ស្នេហ៍ មិនរងរបួសនោះឡើយតែពួកគេទាំងពីរនាក់ មិនព្រម ចុះពីលើរថយន្ដ រហូតធ្វើឱ្យកម្លាំងនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ស្ទូចយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ដើម្បី ចាត់ការនិងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោក បាន ថ្លែងឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបណ្ដាល មកពីគ្រឿងស្រវឹងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះលេខអា៧៧ មហាវិថីសហព័ន្ធ រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ។ ទាក់ទិនគ្រោះថ្នាក់ចរាចរខាងលើនេះ លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានឱ្យដឹង តាមទូរស័ព្ទថា សមត្ថកិច្ចរបស់លោកបាននឹង កសាងសំណុំរឿងបញ្ជូនអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរខាងលើនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិ វិធី ។

ដោយឡែក មន្ដ្រីយោធាពាក់ស័ក្ដិ៥ ដែល បើករថយន្ដដោយ អាការៈស្រវឹង រេចង្កូត ទៅរនាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ អស់ចំនួន១០ផ្ទាំង ត្រូវបានកម្លាំង នគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ កសាង និងបញ្ជូនមន្ដ្រីយោធារូបនេះ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិ វិធី បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរបំផ្លាញ ទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ ។

ចំណាត់ការរបស់សមត្ថកិច្ចចរាចរណ៍ផ្លូវ គោកខាងលើនេះ បង្ហាញឱ្យឃើញថា ធ្វើ ឡើងដើម្បីព្រមានទៅអ្នកបញ្ជាយានយន្ដ ទាំងឡាយណា ដែលមានអាការៈស្រវឹង ហើយបើកបុកបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ដូចជារនាំងដែកបែងចែកទ្រូងផ្លូវ បង្គោលភ្លើង និងដើមឈើជាដើម ហើយការ បញ្ជូនសំណុំរឿង និងមនុស្សទៅកាន់ តុលាការ ខាងលើនេះ ក៏បានបង្ហាញឱ្យឃើញថា បើ ទោះបីជនបង្កជាមន្ដ្រីយោធាពាក់ស័ក្ដិ៥ ឬ មានតួនាទីណាមួយក្នុងជួរកងកម្លាំងប្រដាប់ អាវុធនោះ គឺដាច់ខាត ត្រូវតែបញ្ជូនគ្មានការ យោគយល់នោះឡើយ។

 ជាមួយគ្នានេះកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ជាថ្ងៃឆ្លងឆ្នាំសាកល នោះ មានករណីគ្រោះថ្នាក់ចរាចរ បង្កឡើង ដោយរថយន្ដម៉ាកតូយូតា កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២កា-១៤៣៤ បើក បរដោយមន្ដ្រីយោធា ពាក់ស័ក្ដិ៥ ឈ្មោះសូ រ៉ានី អាយុ៥៦ឆ្នាំ រស់នៅផ្ទះលេខ១៥ ផ្លូវ លេខ៦១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ដែលគ្រោះថ្នាក់ចរាចរនេះបានកើត ឡើង នៅមុខភោជនីយដ្ឋានសេវែនប្រាយ លើមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលអ្នកបើករថយន្ដ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយ ក៏បានរេចង្កូតទៅបុករនាំងដែក បែងចែក ទ្រូងផ្លូវតែម្ដង បណ្ដាលឱ្យបាក់អស់ចំនួន១០ ផ្ទាំង ។

កាលពីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ នៅក្នុងរាជធានីភ្នំពេញ មានគ្រោះ ថ្នាក់ចរាចរណ៍ បុករនាំងចែទ្រូងផ្លូវ ២ករណីដែលបណ្តាល ឲ្យខូចខាត រថយន្តអស់មួយចំនួន និងរនំាងចែក ទ្រូវផ្លូវ បាក់អស់ជាច្រើនផ្ទាំង ប៉ុន្តែអ្នកបើករថយន្ត និងរថយន្ត ត្រូវបានកម្លាំង ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ចាប់បាន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។

  ករណីទីមួយ កើតឡើងនៅ វេលាម៉ោង ១និង០០ នាទីរំលង អាធ្រាត្រឈាន ចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមហា វិថីម៉ៅសេទុង កែងផ្លូវលេខ ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ សាក្សីដែលបាន ឃើញេហេតុការណ៍ ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ  រថយន្ត ស៊ី អរ វី មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D2439 បើកបរដោយ បុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរក្នុង ទិសដៅពីកើតទៅលិច យ៉ាងលឿនតាមបណ្តោយ មហាវិថី ម៉ៅសេទុង ដោយសារតែ បាត់បង់ស្មារតី អ្នកបើកបរបានទាញ ចង្កូតរថយន្ត រេបុកក្បាលរបាំងថ្ម ចែកទ្រូងពេញ ទំហឹងលាន់លឺសូរដូចរន្ទះ ដែលបណ្តាលឲ្យ រថយន្តបង្កហេតុត្រូវរងការ ខូចខាត មួយផ្នែក ប៉ុន្តែសំណាងល្អ ដែលក្នុងហេតុការណ៍ នេះគ្មានអ្នករងរបួស។

 បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាលចរាចរណ៍ ជើងគោក បានស្ទូចយកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បី ដោះស្រាយទៅតាមច្បាប់។ មន្រ្តីនគរបាល ចរាចរណ៍ជើងគោក បានថ្លែងឲ្យដឹងថា អ្នកបើករថយន្តបង្ក ហេតុមាន ឈ្មោះ ជា យ៉ាវភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ១ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានធ្វើដំណើរតាម បណ្តោយ មហាវិថីម៉ៅសេទុង  ពីទិសខាងកើតមកលិចលុះដល់ចំណុច កើតហេតុខាងលើ បានជ្រុលទៅបុកក្បាល របាំងថ្មបែងចែកទ្រូងផ្លូវតែម្តង ។

មន្រ្តីនគរបាល ចរាចរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យ របាំងថ្មចែកទ្រូងផ្លូវ បាក់អស់១ផ្ទាំង និងខូចខាតរថយន្តមួយគ្រឿង របស់អ្នកបើកបរ។ បើតាមសមត្ថកិច្ច ចរាចរ មូលហេតុដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី អ្នកបើកបរមាន អត្រាជាតិអាកុល ១,០១ mg/L ហើយបើកលឿន។

ករណីទី២ នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង០០:១០នាទី ត្រង់ចំណុចមុខ ភោជនីយដ្ឋាន សេវែនប្រាយ លើមហាវិថី សហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសាររថយន្តម៉ាក  TOYOTA CAMRY ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 2K1434   បើកបរដោយឈ្មោះ សូ រ៉ានី  ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកងទ័ព  មានទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ៦១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បានធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ពីទិសខាងលិចមកកើត លុះដល់ចំណុចកើត ហេតុខាងលើ បានជ្រុលទៅបុករនាំងដែកបែងចែកទ្រូងផ្លូវតែម្តង ។

មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នេះ បានបណ្តាលឲ្យ រនាំងដែកបែកចែក ទ្រូវផ្លូវ បាក់អស់ ចំនួន១០ផ្ទាំង និងរថយន្តខូចខាត មួយគ្រឿង ហើយមូលហេតុ ដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើករថយន្ត មានជាតិអាល់ កុលក្នុងខ្លួនចំនួន០,៧៧ mg/L ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់នេះត្រូវបាន កម្លាំងនគរបាលចរាចរណ៍ កសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូង រាជធានីភ្នំពេញ ទំាងអស់ ដោយគ្មានការ យោគយល់ និងទទួលការអន្តរាគមន៍ នោះឡើយ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]