ចំពោះទីក្រុងធំៗ ដូចជា សៀងហៃ និងហុងកុង បាននាំគ្នាសប្បាយរីករាយជាមួយនឹង កាំជ្រួចដ៏ស្រស់ស្អាត សម្រាប់ការឆ្លងឆ្នាំចូល ២០១៣ ប៉ុន្ដែបែរជា នៅក្នុងខេត្ដ Shanxi ប្រទេសចិនវិញបែរជា មានកម្មវិធីចម្លែកដើម្បីឆ្លងឆ្នាំទៅវិញ។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា នៅក្នុងភូមិដ៏តូចមួយនៅក្នុង Jishan ខេត្ដ Shanxi ប្រទេសចិន បាននាំគ្នា ធ្វើការប្រកួតឆ្កែវ៉ៃគ្នា សម្រាប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។ កម្មវិធីប្រកួតនេះ បានធ្វើឡើងនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៣ ដោយមានការជ្រោមជ្រែងពី ក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់នេះ។ យ៉ាងណាមិញ ឆ្កែដែលបានចូលរួមប្រកួត គឺជាឆ្កែដែលបានមកពីគ្រប់ទិសទី គ្រប់ខេត្ដក្រុងនៃប្រទេសចិន។ ដើម្បីបំបាត់ភាពហត់នឿយនឹងស្ដ្រេស  ម្ចាស់ឆ្កែបាននាំគ្នា ប្រគល់បារីមួយកញ្ចប់ ទឹកសុទ្ធ និងស្រោមដៃមួយគូ ទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ខណៈពេលដែលពួកគេ នាំគ្នាមើលឆ្កែដែលកំពុងតែប្រទាញប្រទង់គ្នា នៅលើសៃវាន ដែលឆ្កែខ្លះត្រូវភាគីម្ខាងទៀត វ៉ៃរហូតដល់ងាប់។

តើប្រិយមិត្ដយល់ថា នេះជាអំពើដែលត្រឹមត្រូវឬទេ ដែលយកឆ្កែមកប្រកួត វ៉ៃគ្នាដើម្បីកំសាន្ដអារម្មណ៍?













កែសម្រួលដោយ ម៉ា

 

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]