មិត្តអ្នកអានខ្លះប្រហែលជាធ្លាប់បានឃើញ វីដេអូ អំពី តាក់ស៊ី ខ្មែរដែលបញ្ចាំងរឿងអាសអាភាស ក្នុងឡានដើម្បីកំដរអារម្មណ៍អ្នកដំណើរមិនឱ្យអផ្សុក ។ ពូបើក តាក់ស៊ីក្នុង វីដេអូនេះ មានការច្នៃប្រឌិដ្ឋខ្ពស់ ប្រែកញ្ចក់មើលក្រោយរបស់រថយន្តទៅជាអេក្រង់ វីដេអូ បង្កើតការកំសាន្តក្នុងរថយន្ត ដូច ក្នុងយន្តហោះ ដែលធ្វើដំណើរឆ្លងទ្វីប ។ ប៉ុន្តែខុសបន្ដិចត្រង់ថាគាត់ជ្រើសរើសយក រឿងអាសអាភាស ក្តៅសាច់ មកបញ្ចាំងទៅវិញ។

អ្នកដំណើរម្នាក់ ប្រហែលជាជនជាតិបរទេស មិនអាចទ្រាំនឹងការច្នៃប្រឌិដ្ឋនេះ ក៏ថតទិដ្ឋភាពនេះ ទុកចែករំលែក មិត្តភ័ក្តិ ។ តាក់ស៊ីនេះធ្វើដំណើរពី សៀមរាប ទៅ អន្លង់វែង ។ មើលទៅដូចជាគ្រោះថ្នាក់ដល់ហើយ បញ្ជារថយន្តក្នុង ស្ថានភាពបែបនេះ។ នេះមិនមែនជួយបំបាត់ការអផ្សុកទេ វារឹតតែធ្វើឱ្យពិបាកក្នុងខ្លួនទាំងអ្នកដំណើរ និង អ្នកបើក។

តើនឹងទៅជាយ៉ាងណាបើមាន អ្នកដំណើរស្រីក្នុងរថយន្តនោះ? តើមានប្រិយមិត្តណាដែលធ្លាប់មាន បទពិសោធន៍ បែបនេះដែរឬទេពេលធ្វើដំណើរក្នុងឡានតាក់ស៊ី? សូមមើលរូបក្នុងអេក្រង់ និង វីដេអូដែលខ្មែរឡូត កាត់សំឡេងចោល ព្រោះថាសំឡេងពិតជាឱ្យព្រឺ។ បើមិត្តអ្នកអានចង់ស្ដាប់សំឡេងផ្ទាល់ សូមចុចលីង បន្ទាប់ពីវីដេអូ។

http://www.youtube.com/watch?v=EcaVDhEK-r4

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]