កូរ៉េខាងត្បូង៖ ចាប់តាំងពីកម្មវិធី «The Real Men 300» រដូវកាលថ្មី វគ្គទី១ ដំណើរការកាលពីសប្តាហ៍មុនមក ប្រិយមិត្តគាំទ្រជាច្រើន ក៏បានតាមដានយ៉ាងជក់ចិត្ត លាយលំនឹងការអាណិតអាសូរ ចំពោះតារាប្រុសស្រីជាច្រើនរូប ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ។

ជាការពិតណាស់ ត្រឹមតែវគ្គទី១កាលពីសប្តាហ៍មុននេះ Lisa សមាជិកក្រុម Blackpink ក៏ទទួលរងនូវផលវិបាក និងការស្តីបន្ទោសមិនតិចនោះទេ ពីមេក្រុមទាហ៊ាន ទៅលើការចងចាំពាក្យមួយចំនួន និងការបញ្ចេញសំឡេងជាដើម។

Lisa នៅក្នុងកម្មវិធី«The Real Men 300»

ដោយឡែក សម្រាប់សប្តាហ៍ទី២នេះវិញ Lisa ក៏កាន់តែធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ អាណិតខ្លោចចិត្ត ចំពោះនាងលើសដើម។ ដោយតាមរយៈវីដេអូខាងក្រោមនេះ Lisa ស្រាប់តែមានបញ្ហាសុខភាព ក្នុងអំឡុងពេលហ្វឹកហាត់កណ្តាលទីលាន។

ក្នុងនោះ Lisa នាងបានប្រាប់ថា នាងបានឈឺពោះ និងឈឺក្បាលខ្លាំង និងមានអារម្មណ៍ថា រាងកាយចុះខ្សោយ អាចដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ នាងបានបន្ថែមទៀតថា នាងពិតជាចង់ធ្វើវាខ្លាំងណាស់ ប៉ុន្តែរាងកាយរបស់នាងវាមិនសហការជាមួយនាងឡើយ ហើយនាងពិតជាមានអារម្មណ៍សោកស្តាយខ្លាំងណាស់។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនបារម្ភមិនបានឡើយ ហើយពួកគេក៏សង្ឃឹមថា Lisa នឹងជួបរឿងល្អៗនៅវគ្គបន្ទាប់ ព្រមទាំងអាចធ្វើបានល្អផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖ 

Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»
Lisa នៅក្នុងកម្មវិធី«The Real Men 300»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]