ភ្នំពេញ៖ កាលពី២ទសវត្សរ៍មុន អ្នកណាៗក៏បានឮ និងស្គាល់ពីកិត្តិសព្ទ របស់អ្នកគ្រូសិល្បៈ ល្បីឈ្មោះប្រចាំសាលាវត្តកោះ អ្នកគ្រូ គង់ ណារី ដែលត្រូវបានគេចាត់ទុកថា ជាអ្នកគ្រូដែលខ្លាំងពូកែម្នាក់ ដែលតែងតែហ្វឹកហាត់បង្រៀន និងនាំសិស្សៗទៅប្រឡងសិល្បៈ រហូតមានកិត្តិយសល្បាញល្បីក្នុងវិស័យសិល្បៈផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ពេលវេលាក៏ចេះតែដើរទៅមុខ សុខភាពរបស់អ្នកគ្រូក៏កាន់តែ វិវត្តន៍ទៅតាមវ័យ ឬគេនិយមហៅថា ជំងឺមនុស្សចាស់ ដែលមានសុខភាពចុះខ្សោយ រាងកាយទ្រុឌទ្រោម ចាប់ផ្តើមអសមត្ថភាព ក្នុងការធ្វើកិច្ចការងារផ្សេងៗ និងមានរោគាពាធរ៉ាំរ៉ៃផងដែរ។

អ្នកគ្រូ គង់ ណារី
អ្នកគ្រូ គង់ ណារី

យ៉ាងណាមិញ គ្រាន់តែបានឮដំណឹងពីសុខភាពរបស់អ្នកគ្រូ គង់ ណារី ភ្លាម ក្នុងនោះ គេសង្កេតឃើញថា តារាចម្រៀងជើងចាស់ លោក សាន ផានិត និងកញ្ញា ប៉ុបពី ក៏បានចុះទៅសួរសុខទុក្ខអតីតអ្នកគ្រូភ្លែត ដោយការព្រួយបារម្ភ និងរំជួលចិត្តជាខ្លាំង។

បើតាមការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន របស់លោកសាន ផានិត បានឲ្យដឹងថា អតីតអ្នកគ្រូសិល្បៈល្បីឈ្មោះប្រចាំវត្តកោះ អ្នកគ្រូ គង់ ណារី បានធ្លាក់ខ្លួនឈឺ តែម្នាក់ឯង រាយកាយក៏ទ្រុឌទ្រោមទន់ខ្សោយ ថែមទាំងត្រូវជាប់រ៉ាប់រងមើលថែចិញ្ចឹមទារកម្នាក់ ដែលអ្នកគ្រូរើសបានតាមផ្លួវថែមទៀតផង។

តួយ៉ាង ក្រោយពីឃើញបែបនេះ ដោយទឹកចិត្តនិងការដឹងគុណ តារាប្រុសស្រីរូបនេះ ក៏បានរួមគ្នាជាថវិកា ព្រមទាំងថវិការមួយចំនួនទៀតរបស់សមាគមសិល្ប: ជូនដល់អ្នកគ្រូ ហើយអ្វីដែលកាន់តែប្រពៃជាងនេះទៅទៀតនោះ លោក សាន ផានិត ថែមទាំងបានស្ម័គ្រ ទទួលរ៉ាប់រងនូវទឹកដោះគោ របស់ទារកតូចរូបនោះថែមទៀតផង៕ 

ទស្សនាវីដេអូខាងក្រោម៖   

អ្នកគ្រូ គង់ ណារី
ទារកដែលអ្នកគ្រូ គង់ ណារី រើសមកចិញ្ចឹម
អ្នកគ្រូ គង់ ណារី
អ្នកគ្រូ គង់ ណារី
សាន ផានិត ចុះសួរសុខទុក្ខអ្នកគ្រូ គង់ ណារី ដល់ផ្ទះ
ប៉ុបពី ចុះសួរសុខទុក្ខអ្នកគ្រូ គង់ ណារី ដល់ផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត