ភ្នំពេញ៖ ស្ទីលថតរូបស្ទាយ៍កូនអ្នកមាន ដែលសម្ញែងលុយឡាន និងសម្ភារនិយម ទំនើបៗ កំពុងធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមលើពិភពលោក។

តួយ៉ាង សូម្បីនៅប្រទេសខ្មែរយើង ក៏មានតារាពហុជំនាញ លោក ជួប ច័ន្ទកក្កដា ហៅកញ្ញា រ៉ូលីន ចាប់អារម្មណ៍នឹងស្ទីលបែបនេះដែរ។

ដោយមុននេះបន្តិចលោក បានបង្ហោះរូបភាពលើផេកហ្វេសប៊ុករបស់ខ្លួន ដែលបានបង្ហាញពីស្ទីលថតរូបតាមស្ទាយ៍កូនអ្នកមាន ដែលកំពុងល្បីទាំងនោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា អស់សំណើចខ្លាំង  រ៉ូលីន មិនបានបង្អួតឡានស្ព័រដូចគេឡើយ។ ផ្ទុយទៅវិញ នៅពីក្រោយនោះគឺស៊ីក្លូចាស់មួយតែប៉ុណ្ណោះ។

យ៉ាងណាមិញ គ្រាន់តែតារារូបនេះ បង្ហោះចែកចាយរូបមិនបានប៉ុន្មានម៉ោងផងស្រាប់តែមាន ប្រិយមិត្តអ្នកគាំទ្រ នាំគ្នាស៊ែរចែកចាយបន្ត ពាសពេញហ្វេសប៊ុកតែម្ដង។

តោះចង់ដឹង ស្ទីលថតតាមស្ទាយ៍កូនអ្នកមានរបស់ រ៉ូលីន ឡូយខ្លាំងប៉ុណ្ណាទស្សនារូបភាពខាងក្រោម៖

ស្ទីលថតរូបកូនអ្នកមាន
ស្ទីលថតរូបកូនអ្នកមាន
ស្ទីលថតរូបកូនអ្នកមាន
រ៉ូលីន
រ៉ូលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន