អុីតាលី៖ តាមការចុះផ្សាយមួយរបស់សារព័ត៌មាននៅក្នុងទីក្រុង Las Vegas អ្នកនាង Kathryn Mayorga ដែលជាជនជាតិអាមេរិកបានចេញមុខជាសាធារណៈដោយបានចោទថាកីឡាករ Cristiano Ronaldo ធ្លាប់ចាប់រំលោភរូបនាងកាលពីឆ្នាំ ២០០៩។

Cristiano Ronaldo

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus នេះបានចេញមុខមកបដិសេធនឹងរឿងមួយនេះដោយបាននិយាយថា ការគេងជាមួយគ្នានេះគឺបានព្រមព្រៀងគ្នារួចហើយមិនមែនដូចការចោទប្រកាន់នោះទេ។

អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United នេះបាននិយាយបន្ថែមទៀតថា គេបានបង់ជាប្រាក់សំណងចំនួន ២៨៧ ០០០ផោនទៅឲ្យអ្នកនាង Kathryn ដើម្បីបញ្ចប់រឿងចាប់រំលោភនេះហើយ ប៉ុន្តែពេលនេះមេធាវីរបស់នារីសញ្ជាតិអាមេរិកនេះដែរបាននឹងកំពុងតែដោះស្រាយយ៉ាងមម៉ាញឹកចំពោះបញ្ហាមួយនេះ។

ជាមួយគ្នានេះដែរ រឿងរ៉ាវដ៏កម្រនឹងកើតមានឡើងនេះត្រូវបានទស្សនាវដ្ដីរបស់ប្រទេសអាល្លឺម៉ង់មួយដែលមានឈ្មោះថា Der Spiegel បានយកទៅចុះផ្សាយដែលធ្វើឲ្យខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះហាក់មិនសប្បាយចិត្តនោះទេ។ 

Cristiano Ronaldo
Cristiano Ronaldo

ដោយឡែកមេធាវីរបស់កីឡាករ Cristiano Ronaldo វិញក៏កំពុងតែគំរាមប្ដឹងទៅកាន់ទស្សនាវដ្ដីខាងលើនេះផងដែរ ក្រោយពីពួកគេបាននិយាយហាក់បីដូចជាមិនសមរម្យទាល់តែសោះទៅលើកីឡាករឆ្នើមរូបនេះ៕

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

ប្រភព៖ Thesun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]