ភ្នំពេញ៖ ប្រតិបត្តិការពេញ មួយយប់ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តសេនីយ៍ ផ្កាយ៣ ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ និងមានការឯកភាព ព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ បានដេញចាប់ ក្រុមក្មេងទំនើងចំនួន៤នាក់ ក្រោយពីពួកគេ បានធ្វើកម្មភាពបាញ់ តាមផ្លូវដោយ ស្ថានភាព ស្រវឹង ខឹងនិងរឿងអ្វីមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ស្ទើតែពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍ នៃការបាញ់ប្រហារ ខាងលើនេះ កើតឡើង តាំងពីវេលាម៉ោង ប្រហែលម៉ោង ១១៖៣០នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ដោយ បង្កឡើងដោយ ក្រុមក្មេងទំនើងចំនួន៤នាក់ ជិះរថយន្តស៊េរីទំនើប ចំនួន២គ្រឿង ហើយចាប់ផ្តើម បាញ់ប្រហារ នៅរង្វង់មូលវត្តមហាមន្រ្តី ។

ក្រោយពេល សមត្ថកិច្ចបានដឹងថា មានករណីផ្ទុះ អាវុធយ៉ាងនេះ សមត្ថកិច្ចបានដេញ ពីក្រោយ ហើយក្មេងទំនើងទាំងនេះ បានបើកការ បាញ់ប្រហារ នៅវង្វល់មូល នាងគង្ហីង អស់ជាច្រើនគ្រាប់ រួចហើយ ពេលបើករថយន្ត ទៅដល់ មុខភូមិគ្រិះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបាញ់ប្រហារថែមទៀត ។

ដោយឃើញស្ថានភាព កាន់តែធ្ងន់ធ្ងរ យ៉ាងដូច្នេះ សមត្ថកិច្ចដែលដឹកនាំដោយ លោកស្នងការ បានបញ្ជាឲ្យបាញ់ បំបែកកង់រថយន្ត ហើយសមត្ថកិច្ចបាន បាញ់ទំម្លុះកញ្ចក់ រូចក៏ត្រូវចំក្មេងទំនើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។

ហើយសមត្ថកិច្ច បានចាប់ខ្លួន ក្រុមទំនើងចំនួន៣នាក់ ផ្សេងទៀត រួចចាប់វាយខ្នោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញ កាំភ្លើខ្លីមួយដើម និងសំបកគ្រាប់ ជាច្រើនផ្សេងទៀត។ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់នៅ កន្លែងកើតហេតុថា ប្រតិបត្តិការនេះ ធ្វើឡើង ដើម្បីបង្ក្រាប ក្មេងទំនើង ដែលអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ជាមួយគ្នានេះ កាលពីយប់ទៀបភ្លឺ មានករណីផ្ទះអាវុធមួយគ្រាប់ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យយុវជន ម្នាក់រងរបួសធ្ងន់ ដោយសារតែមានទំនាស់នៅក្នុងក្លឹបកំសាន្តមួយ។ ជាមួយនឹងការបង្ក្រាប ក្រុមក្មេងទំនើងខាងលើនេះ ដើមអម្ពិលនិងធ្វើ ការផ្សាយ លំអិតបន្ថែមទៀត៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]