ចិន៖ តារាសម្តែងស្រីនាង Yang Mi ដែលគ្រប់គ្នាតែងសរសើរថា នាងមានសម្រស់ស្រស់ស្អាត បើទោះជាមានវ័យកាន់តែជ្រេនោះ កាលពីថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជន ស្ទើរតែស្លុតចិត្តក្រោយឃើញ សម្រស់ពិតរបស់នាងនៅខាងក្រៅ។

យ៉ាងណាមិញ ដោយផ្អែកលើរូបភាពជាច្រើនសន្លឹករបស់ Yang Mi ក្នុងឈុតរ៉ូបពណ៌ស ដំបូងឡើយ ពិតជាទាក់ភ្នែកអ្នកគាំទ្រខ្លាំងមែនទែន ព្រោះថាសម្រស់របស់នាងពិតជាទាក់ទាញ ជាមួយស្ទីលថតរូបស្អាតគួរឲ្យចាប់អារម្មណ៍។

ក៏ប៉ុន្តែអ្វីៗប្រែជាធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែដាច់ផ្ងារទៅវិញ ក្រោយពីឃើញរូបរបស់តារាវ័យ ៣២ឆ្នាំរូបនេះ នៅខាងក្រៅ ដែលរូបនាងមានសម្រស់ផ្ទុយស្រឡះពីក្នុងរូបថតដោយអ្នកជំនាញតែម្តង។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រស្ទើរតែមិនជឿនឹងភ្នែកនោះទេថា សម្រស់របស់នាង Yang Mi ប្រែជាចាស់ខ្លាំងបែបនេះ ព្រោះថាពេលនេះនាងទើបតែអាយុ៣២ឆ្នាំប៉ុណ្ណោះ។

ម៉្យាងវិញទៀត អ្នកគាំទ្រក៏កំពុងតែព្រួយបារម្ភថា ប្រហែលជានាង Yang Mi មានបញ្ហាអ្វីម្យ៉ាងពាក់ព័ន្ធនឹងសុខភាព ទើបធ្វើឲ្យសម្រស់របស់នាង ប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Yang Mi ពេលថតដោយអ្នកជំនាញ
Yang Mi ពេលថតដោយអ្នកជំនាញ
Yang Mi ពេលថតដោយអ្នកជំនាញ
សម្រស់ Yang Mi ពិត
សម្រស់ Yang Mi ពិត
សម្រស់ Yang Mi ពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]