ហាង មីស៊ុប High School ដែលជាយីហោបង្កើតដោយកូនខ្មែរ ទើបតែដំណើរការបានប្រមាណមិនដល់មួយសប្ដាហ៍ផង តែមានអ្នក ចរចារសុំទិញសិទ្ធធ្វើអាជីវកម្មបន្ត( Franchise) ជាហូរហែ។

បើតាមការលើកឡើងរបស់ លោក ផន វីរះបុត្រ ប្រធានគ្រប់គ្រងទូទៅ ហាងមីស៊ុប High School បានឲ្យដឹង​ថា៖​ 

ហាង មីស៊ុប High School នេះទើបតែទើបបើកដំណើរការផ្លូវ បានប្រហែល ២ ឬ៣ថ្ងៃប៉ុណ្ណោះ តែមានអ្នកសុំទិញ Franchise ប្រមាណ៤ទៅ៥ នាក់ហើយ យ៉ាងណាមិញ លោកបានបញ្ជាក់ថា ហាង មីស៊ុប High School មិនទាន់ទទួល ការស្នើរសុំទិញ Franchise នៅឡើយទេ ដោយសារហាងនេះ ទើបតែបើកថ្មី ដូច្នេះ ត្រូវការ រៀបចំឲ្យបានល្អ ហើយលម្អិត ក្ដោបឲ្យបាន ឈរឲ្យនឹង ទើបអនុញ្ញាតទទួលការទិញ​ Franchise។ លោកក៏បានបង្ហើបផងដែរថា តម្លៃ Franchise របស់ ហាង មីស៊ុប High School គឺមានតម្លៃថោកសមរម្យអាចទទួលយកបាន។
មីស៊ុប High School បង្កើតដោយកូនខ្មែរ

នៅពេលសាខាទី១ ដែលមានទីតាំងនៅកោះពេជ្រ ដំណើរការបានពី កន្លះខែ ទៅមួយខែ ហាង មីស៊ុប High School ចាប់ផ្ដើមគិតគូការពង្រីកសាខា និងលក់ Franchise សម្រាប់អ្នកដែលចាប់អារម្មណ៍ទិញចង់ Franchise មីស៊ុប High School នេះ។

គួរបញ្ជាក់ផងដែរថា ហាង មីស៊ុប High School ទើបបើកនេះ មានទីតាំងនៅកោះពេជ្រ ចាប់បើកពីម៉ោង៨ព្រឹកដល់ម៉ោង ១០យប់។ មីស៊ុប High School មានស៊ុបមីច្រើន ប្រភេទ ជាមួយនឹងភេជ្ជៈជាច្រើនទៀត​៕

មីស៊ុប High School បង្កើតដោយកូនខ្មែរ
មីស៊ុប High School បង្កើតដោយកូនខ្មែរ
មីស៊ុប High School បង្កើតដោយកូនខ្មែរ
មីស៊ុប High School បង្កើតដោយកូនខ្មែរ
មីស៊ុប High School បង្កើតដោយកូនខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]