ខេត្តតាកែវ ៖ ម្ចាស់ហាងខារ៉ាអូខេមួយកន្លែងនៅភូមិកំពង់ពោធិ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ត្រូវបានស្ត្រីជាម្តាយក្មេងស្រីរងគ្រោះចូលមកដាក់ ពាក្យបណ្តឹងដល់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្រុកអង្គរបុរី ចោទប្រកាន់ម្ចាស់ហាងខារ៉ាអូខេ២នាក់ ប្តីប្រពន្ធបង្ខំកូនស្រីគាត់ឱ្យលក់ខ្លួន ខណៈពេលដែលក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុ ដោយខុសពីការដែលថៅកែនេះ ទៅយកកូនស្រីគាត់មកពីផ្ទះថា ឱ្យតែលាងចានឆ្នាំងតែប៉ុណ្ណោះនោះ ។

ហេតុការណ៍ស្ត្រីជាម្តាយមកដាក់ពាក្យបណ្តឹងដល់ទីបញ្ជាការកងរាជអាវុធហត្ថស្រុកនេះបានកើតឡើងកាលពីថ្ងៃទី៤ មករា ២០១៣ វេលាម៉ោង៨ព្រឹក ។

មន្ត្រីប៉េអឹមស្រុកអង្គរបុរី បាននិយាយថា ម្ចាស់ហាងខារ៉ាអូខេដែលត្រូវស្ត្រីជាម្តាយមកដាក់ពាក្យបណ្តឹងនេះប្តីឈ្មោះសុខ សុវណ្ណ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះអែម សារ៉េន អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើត្រូវស្ត្រីឈ្មោះឌុច រដ្ឋា អាយុ៤៥ឆ្នាំ រស់នៅភូមិអង្គរបុរី ឃុំព្រែកផ្ទោល បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា កាលពីដើមខែវិច្ឆិកា ២០១២ ម្ចាស់ខារ៉ាអូខេបានទៅសុំកូនស្រីរបស់គាត់ អាយុ១៦ឆ្នាំ ឱ្យមកស៊ីឈ្នួលលាងចានឆ្នាំងនៅហាងខារ៉ាអូខេ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]