ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែ កញ្ញា ម្សិលមិញនេះ អតីតបេក្ខជន The Voice Kids Cambodia ប្អូនស្រី ចាន់ ស្រីខួច បានប្រារព្ធធ្វើកម្មវិធីខួបកំណើតយ៉ាងសាមញ្ញមួយ បន្ទាប់ពីនាងបានចេញពីកម្មវិធីការប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍ រស្មីហ្សងមាស ។

ជាការពិតណាស់ តារាចម្រៀងវ័យក្មេងរូបនេះ មកដល់ផ្ទះមិនទាន់ផង ស្រាប់តែអ្នកផ្ទះរបស់នាងបាន Surprise នំខេកទៅកាន់នាង ដែលធ្វើឲ្យនាងរំភើប និងសប្បាយរីករាយជាខ្លាំង។  

ក្នុងនោះផងដែរ អ្វីដែលរឹតតែពិសេសទៀតនោះ តារាចម្រៀងវ័យក្មេង ចាន់ ស្រីខួច រូបនេះ ថែមទាំងទទួលបានកាដូមិនតិចនោះទេ ពីបងប្អូនក្រុមគ្រួសារ ឪពុកម្តាយរបស់នាង ដែលរួមមានទាំង ខ្សែក.មាស និងទូរសព្ទស៊េរីទំនើបមួយគ្រឿងថែមទៀតផង ។

គួរឲ្យដឹងផងដែរថា ក្នុងថ្ងៃកំណើតនោះដែរ ចាន់ ស្រីខួច ក៏ទទួលបានការ Surprise នំពីក្រុមការងារប្រគុំតន្រ្តីកាលពីយប់មិញនោះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

កញ្ញា ចាន់ ស្រីខួច
កញ្ញា ចាន់ ស្រីខួច
កញ្ញា ចាន់ ស្រីខួច
កាដូរបស់ ចាន់ ស្រីខួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ ស្រីខួច