ភ្នំពេញ៖ កាលពីយប់មិញនេះ តារាកំប្លែងជើងចាស់អ្នកនាង កាឆយ បានបញ្ចេញស្ទីលរាំយ៉ាងពិសេស ក្នុងបទចម្រៀងភាសាអង់គ្លេស «Bang Bang» ដែលមានការចូលរួមបកស្រាយពីកញ្ញា ស៊ូ ស៊ីរីកា ម្ចាស់បទ «ឧបសគ្គស្នេហ៍» 

ជាក់ស្ដែង ចំពោះការសម្ដែងរបស់តារាស្រីទាំង២ ពិតជាមានលក្ខណៈកំប្លែងមែនទែន ដោយក្នុងនោះ តារាកំប្លែង កាឆយ បានរាំក្រលែងចង្កះយ៉ាងល្វត់ល្វន់ មិនឲ្យចាញ់ តារាចម្រៀងវ័យក្មេង ស៊ូ ស៊ីរីកា ឡើយ។

តាមរយៈវីដេអូខ្លីនេះ បានធ្វើឲ្យប្រិយមិត្ត អ្នកទស្សនា ក៏ដូចជាអ្នកចូលរួមក្នុងកម្មវិធីទាំងអស់ ទប់សំណើចមិនជាប់ និងនាំគ្នាទះដៃ ស្រែកហ៊ោគ្រប់ៗគ្នា។

តួយ៉ាង នេះជាលើកទី១ហើយ ដែលអ្នកទាំង២ បានប៉ះគ្នា ក្នុងស្ទីលរាំប្លែកភ្នែកដូច្នេះ ហើយក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរពួកគេ ថាពិតជាប៉ិនប្រសប់ផ្ដល់ភាពសប្បាយរីករាយឲ្យទស្សនិកជនខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ថា អ្នកទាំង២កូរសាហាវយ៉ាងណា តាមដានវីដេអួខាងក្រោម៖

កាឆយ និង ស៊ីរីកា
កាឆយ និង ស៊ីរីកា
កាឆយ និង ស៊ីរីកា
កាឆយ និង ស៊ីរីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាឆយ