រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារជិះម៉ូតូរវល់តែងាកមើលគេ បានជ្រុលទៅបុកជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ១គ្រឿង បណ្តាលឱ្យដួលបោកក្បាល និងរបួសជង្គង់ខាងឆ្វេង កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៣ មករា នៅតាមផ្លូវលេខ៤១BT ចំណុចភូមិសន្សំកុសល២ ក្រុម៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ តែម្ចាស់រថយន្តបានចេញថ្លៃព្យាបាល ១០០ដុល្លារទៅស្ត្រីរងគ្រោះ ។
អ្នកបើករថយន្តឡិចស៊ីស បានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តជិះគ្នា៣នាក់ ក្នុងទិសដីពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូគុបជ្រុង៧០ ពណ៌ទឹកសមុទ្រ ពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្រាប់តែស្ត្រីអ្នកបើកម៉ូតូរវល់តែងាកមើលគេក៏ជ្រុលមកបុករថយន្តចំហៀងខាងឆ្វេង បណ្តាលឱ្យដួលបោកក្បាល និងរបួសជង្គង់ខាងឆ្វេង។ ស្រ្តីរងគ្រោះឈ្មោះគឹម សុខហេង អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ភាគីទាំងពីរបានធ្វើការដោះស្រាយគ្នានៅកន្លែងកើតេហតុ ដោយខាងរថយន្តសុខចិត្តជួយចេញថ្លៃព្យាបាលចំនួន១០០ដុល្លារ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]