ភ្នំពេញ៖ ជាទូទៅប្រិយមិត្តអ្នកគាំទ្រជាច្រើន ពិតជាកម្របានឃើញរូបភាព ស៊ិចស៊ីរបស់តារាសម្ដែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន ខ្លាំងណាស់។ 

ដោយសារនាងមិនងាយស្លៀកឈុត លិចលើលិចក្រោម នៅពេលចូលរួមក្នុងកម្មវិធីនានានោះទេ ដើយផ្ទុយទៅវិញ ក្រមុំរូបស្រស់ សម្រស់បានរូបនេះ តែងនិយមតែងខ្លួនបែបសុភាពៗជានិច្ច។

ដោយឡែក ស្រាប់តែថ្ងៃនេះ កញ្ញា បានទម្លាយរូបភាពប៉ុន្មានសន្លឹកលើបណ្ដាញសង្គម ដោយមានការរៀបចំលម្អខ្លួនជាមួយផ្កាពណ៌លឿង យ៉ាងស្រស់ស្អាត ទាក់ភ្នែកតែម្ដង។

ប៉ុន្តែអ្វីដែលប្លែកចម្លែកអារម្មណ៍នោះ រូបភាពទាំងនោះ មើលទៅពិតជាស៊ីអារម្មណ៍អ្នកទស្សនាខ្លាំងណាស់ ហើយបើមិនសង្កេតច្បាស់ទេ លោកអ្នកអាចយល់ច្រឡំថានាង ថតរូបជាមួយផ្កាសុទ្ធក៏ថាបាន។

យ៉ាងណាមិញ នេះជាលើកទី១ហើយ ដែលកញ្ញា ស៊ីន យូប៊ីន លេងស្ទីលម៉ូតឈុតផ្កាស្រស់បែបនេះ ព្រោះកន្លងមកកញ្ញា កម្រថតរូបស៊ីអារម្មណ៍អ្នកគាំទ្រដូច្នេះណាស់៕ 

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន