ចិន៖ ក្រុមហ៊ុន Alibaba គ្រោងបង្កើត Robot ជំនួយក្នុងវិស័យបម្រើសេវាកម្មនៅក្នុងសណ្ឋាគារ។

Space Egg

ក្រុមហ៊ុនយក្សនេះ នឹងបង្កើត Robot មួយប្រភេទដែលមានឈ្មោះថា “Space Egg” វាបំពាក់មកជាមួយនឹងប្រាជ្ញាសិប្បនិម្មិត (AI) ដែលមានមុខងាយបម្រើតម្រូវការជូនភ្ញៀវនៅក្នុងសណ្ឌាគារ។

លក្ខណៈពិសេសរបស់វាគឺថា វាអាចយកម្ហូបអាហារ និងបោកសម្លៀកបំពាក់ឲ្យយើងដោយគ្រាន់តែបញ្ជាដោយសម្លេង ដូច្នេះវាពិតឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់មែនទែន។ 

Space Egg

Space Egg មានកម្ពស់ ៣.៣ ហ្វ៊ីត ហើយអាចផ្ទាស់ទីបានក្នុងល្បឿន ២ ម៉ាយក្នុងមួយម៉ោង។

នៅពេលដែលភ្ញៀវបាន order ភេសជ្ជៈ ឬក៏អាហារអ្វីមួយដោយប្រើប្រាស់ការបញ្ជាសម្លេង (voice control) នោះ Robot ទាំងនោះនឹងដំណើរ ហើយយកម្ហូបអាហារឲ្យយើងដោយស័្វយប្រវត្តិ។

Robot នេះប្រើប្រាស់ការរួមបញ្ចូលគ្នានៃឡាស៊ែរ និងរ៉ាដាចាប់សញ្ញា ដើម្បីស្វែងរកទីតាំងនៅក្នុងសណ្ឋាគារនេះដោយស្វ័យប្រវត្តិ ដើម្បីចៀសវាងការប៉ះទង្គិច ឬឧបសគ្គណាមួយ។

Space Egg

លើសពីនេះទៅទៀត Space Egg ក៏បំពាក់បច្ចេកវិទ្យាស្គាល់មុខ (facial recognition) ដើម្បីធានាមិនឲ្យច្រទ្បំអតិថិជន។

ក្រៅពីធ្វើការបញ្ជាដោយប្រើប្រាស់សម្លេង យើងក៏អាចចុចលើអេក្រង់ (touchscreen) និងប្រើប្រាស់កាយវិការដៃ (hand gestures) ក៏បានដែរ។

Space Egg

គួរបញ្ជាក់ផងដែរ ឥទ្បូវនេះ ពួកគេកំពុងធ្វើតេស្តសាកល្បង Robot មួយនេះនៅក្នុងសណ្ឋាគារមួយចំនួន។ នៅពេលដែលការធ្វើតេស្តសាកល្បងនេះត្រូវបានបញ្ចប់ ពួកគេនឹងសម្រេចចិត្តថា តើវាសាកសមប្រើប្រាស់នៅតាមមន្ទីរពេទ្យ ភោជនីយដ្ឋាន និងការិយាល័យនានាដែរឬទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]