ភ្នំពេញ៖ មិនប៉ុន្មានថ្ងៃមុននេះ សិល្បៈករ សិល្បៈការីនីខ្មែរល្បីឈ្មោះជាច្រើនរូប ដោយមានដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉ាប៊ី នាយ ពាក់មី ក៏ដូចជាតារាជាច្រើនរូបផ្សេងទៀត ត្រូវបានគេឲ្យទៅកាន់ ប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែងការរាំច្រៀង ចែកជូនភាពរីករាយកម្សាន្ត ដល់បងប្អូនពលករខ្មែរ ដែលធ្វើការទីនោះផងដែរ។

ជាការពិតណាស់ ទិដ្ឋភាពនៃការប្រគុំតន្រ្តី យើងឃើញថាពោរពេញទៅដោយភាពរីករាយ ដោយសារតែតារាចម្រៀងនីមួយៗ សុទ្ធសឹងតែបានផ្តល់នូវក្តីស្រលាញ់ ភាពកក់ក្តៅ និងការនិយាយកំប្លុកកំប្លែង ទៅកាន់តែអ្នកគាំទ្រឲ្យសើចសប្បាយទាំងអស់គ្នាផងដែរ។

តារាកម្ពុជា ទៅសម្តែងនៅកូរ៉េ

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន ថែមទាំងទទួលបានកាដួពិសេស ពីIdol របស់ពួកគេថែមទៀតផង។ ជាក់ស្តែង តារាចម្រៀងស្រីចង្កេះទន់ទោរ កញ្ញា រ៉ាប៊ី ដែលភាគច្រើនគេស្គាល់ថាជាម្ចាស់បទ «មាន់ស្រែ» ក៏បានផ្តល់កាដូពិសេសមួយទៅកាន់ អ្នកគាំទ្របុរសសំណាងមួយរូបផងដែរ។ តួយ៉ាង តាមរយៈវីដេអូខាងក្រោមនេះ រ៉ាប៊ី បានផ្តល់កាដូជាស្នាមថើប ពោលគឺនាងបានអនុញ្ញាតិ ឲ្យអ្នកគាំទ្របុរសរូបនោះ ថើបថ្ពាល់នាងមួយខ្សឺតយ៉ាងឆ្ងាញ់តែម្តង។

មិនតែប៉ុណ្ណោះ ក្រៅពីកញ្ញា រ៉ាប៊ី ក្នុងនោះ នាយ ពាក់មី ក៏ទទួលបានស្នាមថើប ពីអ្នកគាំទ្រនារីស្រីស្រស់ជាច្រើនខ្សឺត មិនចាញ់កញ្ញា រ៉ាប៊ីផងដែរ៕ 

រ៉ាប៊ី និងពាក់មី សម្តែងនៅកូរ៉េ
រ៉ាប៊ី ព្រាប សុវត្ថិ និង ប៉ែន ចំរុង សម្តែងនៅកូរ៉េ
រ៉ាប៊ី ទៅសម្តែងនៅកូរ៉េ
រ៉ាប៊ី ត្រូវអ្នកគាំទ្រថើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី