អាមេរិក៖ បច្ចុប្បន្ននេះលោក Donald Trump គឺជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។ មុនពេលគាត់ចូលប្រឡូកក្នុងឆាកនយោបាយ គាត់គឺជាអ្នកជំនួញដ៏ល្បីម្នាក់។

លោក Trump កើតនិងធំធាត់ទ្បើងនៅក្នុងទីក្រុងញូវយ៉ក និងបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania។  

Donald Trump

គាត់បានគ្រប់គ្រងជំនួញអចលនទ្រព្យរបស់គ្រួសារគាត់នៅក្នុងឆ្នាំ ១៩៧១ ហើយបានផ្លាស់ប្តូរឈ្មោះវាទៅជា "The Trump Organization" ហើយបានពង្រីកវាពីរដ្ឋ Queens និង Brooklyn ទៅ Manhattan ហើយនៅទីបំផុតទៅបណ្តាប្រទេសជាច្រើនទៀត។

លោក Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានវ័យចំណាស់ជាងគេ និងមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រធានាធិបតីអាមេរិក។ លោកមានទ្រព្យសម្បត្តិសរុបជាង ៤.៥ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ថ្ងៃនេះយើងចង់បង្ហាញអ្នកគ្រប់គ្នា ឲ្យស្គាល់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតទាំង ១០ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ៖

១០. អគារ Trump 

អគារ Trump

វាមានតម្លៃប្រមាណ ៣៧១ លានដុល្លារអាមេរិក។

វាជាអគារដ៏ខ្ពស់និងមានប្រជាប្រិយភាពបំផុតនៅទីក្រុង Manhattan។ អគារនេះមានកម្ពស់ ៦៦៦ ហ្វីត (២០២ម៉ែត្រ) ហើយមាន ៥៨ជាន់រួមមាន អាផាតមិនទំនើបៗ ហាងលក់ផលិតផលម៉ាក់ល្បីៗ និងការិយាល័យរាប់រយ។ វាក៏ជាផ្ទះមួយក្នុងចំណោមផ្ទះជាច្រើនរបស់គ្រួសារលោក Trump ផងដែរ។ មានតារាល្បីៗជាច្រើនសុទ្ធតែធ្លាប់រស់នៅទីនេះ។ វាក៏ជាអគារ Wayne Enterprises នៅក្នុងខ្សែភាពយន្ត The Dark Knight Rises (Batman) ក្នុងឆ្នាំ ២០១២ ផងដែរ។

៩. ផ្ទះ Penthouse នៅទីក្រុងញូវយ៉ក 

ផ្ទះ Penthouse នៅទីក្រុងញូវយ៉ក
ផ្ទះ Penthouse នៅទីក្រុងញូវយ៉ក

វាមានតម្លៃប្រមាណ ៩០ លានដុល្លារអាមេរិក។

វាគឺជាផ្ទះរបស់លោក Trump មុនពេលគាត់ផ្លាស់ទៅសេតវិមាន។ វាហ៊ុមព័ទ្ធដោយមាស។ ផ្ទះនេះមាន ៣ ជាន់ និងអាចមើលទេសភាព Central Park និងទីក្រុង Manhattan បានយ៉ាងល្អឥតខ្ចោះ។

៨. រថយន្ត Rolls Royce Phantom 

រថយន្ត Rolls Royce Phantom

វាគឺជាទ្បានដ៏មានតម្លៃមួយក្នុងចំណោមទ្បាន Rolls Royce ដ៏ទៃទៀត។

៧. យន្តហោះផ្ទាល់ខ្លួន Boeing 757 

យន្តហោះផ្ទាល់ខ្លួន Boeing 757

វាមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក។

៦. តារាងវាយកូនហ្គោល 

តារាងវាយកូនគោល
តារាងវាយកូនគោល

វាមានតម្លៃប្រមាណ ៣០០ លានដុល្លារអាមេរិក។

៥. រមណីយដ្ឋានសម្រាកលំហែកាយ Mar-A-Lago 

រមណីយដ្ឋានសម្រាកលំហែកាយ Mar-A-Lago

វាមានតម្លៃប្រមាណ ១៥០ លានដុល្លារអាមេរិក។

៤. រថយន្ត Mercedes-Benz SLR McLaren 

រថយន្ត Mercedes-Benz SLR McLaren

វាគឺជាទ្បានមួយក្នុងចំណោមទ្បានដ៏មានតម្លៃរបស់ លោក Trump ។

៣. ឧទ្ធម្ភាគចក្រ Sikorsky S-76  

ឧទ្ធម្ភាគចក្រ Sikorsky S-76

តម្លៃរបស់វាប្រមាណ ៧ លានដុល្លារអាមេរិក។

២. អគារ Trump នៅ Wall Street 

អគារ Trump នៅ Wall Street

តម្លៃរបស់វាប្រមាណ ៣៤៥ លានដុល្លារអាមេរិក។

១. អគារ Trump Organization 

អគារ Trump Organization

តម្លៃរបស់វាប្រមាណ ៤១០ លានដុល្លារអាមេរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]