ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការរបស់ អតិថិជន ដែលចូលចិត្តពិសារគ្រឿងសមុទ្រ សណ្ឋាគារ សូហ្វីតែល បានផ្តល់ជូននូវ ប៊ូហ្វេគ្រឿងសមុទ្រ ដ៏សម្បូរបែប បម្រើជូនជារៀងរាល់ថ្ងៃ។

ក្នុងនោះដែរ ភោជនីដ្ឋាន La Coupole ដែលស្ថិតក្នុង សណ្ឋាគារ សូហ្វីតែល បានផ្តល់នូវ ប្រភេទគ្រឿងសមុទ្រ យ៉ាងច្រើនដូចជា ក្តាមកែបស្រស់ៗ បង្កងប៉ាក បង្កងកាណាដា បង្គាប៉ារ៉ា ត្រីសមុទ្រ ពងត្រី Caviar Oscietre ដែលនាំចូលអ៊ីរ៉ង់ អយស្ទ័រ បារាំង និងសាច់គោ អូស្រ្តាលីផងដែរ។ 

មុខម្ហូប

បើតាមប្រសាសន៍របស់ មេចុងភៅ លោក Beniot Leloup បាននិយាយឲ្យដឹងថា៖

អាហារសមុទ្រទាំងអស់ នៅទីនោះ ត្រូវបានផ្តោតសំខាន់ខ្ពស់លើគុណភាពសាច់ ដែលនាំចូលផ្ទាល់ ពីខេត្តកែប ប្រទេស បារាំង ប្រទេសជប៉ុនជាដើម។ ប៊ូហ្វេគ្រឿងសមុទ្ររបស់យើង មានផ្តល់ជូននូវរសជាតិ និងជម្រើសជាច្រើន ដែលមេចុងភៅយើង បានរៀបចំពិសេស ឆ្ងាញ់ៗជាច្រើនដូចចា អាហារសាច់ស្រស់ៗ ស៊ូស៊ី សាស៊ីមី និងអាហារបែបអាស៊ី ដួចជា ស៊ុប តុងយ៉ាំ សម្លការីគ្រឿងសមុទ្រ។
មេចុងភៅ លោក Beniot Leloup

ចំពោះប៊ូហ្វេគ្រឿងសមុទ្រ នឹងបម្រើជូនជារៀងរាល់ថ្ងៃ ក្នុងតម្លៃពិសេស ត្រឹមតែ ៣២++ដុល្លារ និង ៤៩++ដុល្លារ ជាមួយនឹងការទទួលទានស្រា ដែលមានគុណភាពខ្ពស់ដោយសេរី។ ហើយអាហារប៊ូហ្វេដ៏ឆ្ងាញ់ពិសានេះ បង្កើតឡើង ក្នុងគោលបំណងទាក់ទាញ លោកអ្នកដែលនិយមចូលចិត្ត អាហារសមុទ្រស្រស់ៗ ដែលចម្អិនភ្លាមៗ។

ជាមួយនឹងទីធ្លាចតយានយន្តធំទូលាយ និងសុវត្ថិភាព សណ្ឋាគារសូហ្វីតែល គឺជាកន្លែងដ៏សាកសមបំផុត សម្រាប់ការប្រារព្ធកម្មវិធី ជប់លៀងផ្សេងៗ ដូូចជា កម្មវិធីខូបកំណើត និងកម្មវិធីអាពាហ៍ពិពាហ៍ ជាដើម៕

មុខម្ហូប
មុខម្ហូប
មុខម្ហូប
មុខម្ហូប
មុខម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]