រូបភាពខាងក្រោមដែលបានឃើញនេះ គឺជារូបរបស់អ្នកនរយោបាយឥណ្ឌាមួយរូប ដែលត្រូវបានព្រួតវាយដោយប្រជាជន បន្ទាប់ពីការចោទប្រកាន់ដោយគ្មានភស្តុតាង ថាបុរសម្នាក់នេះចាប់រំលោភ ស្រ្ដីម្នាក់នៅក្នុងផ្ទះរបស់ស្ដ្រីរងគ្រោះ នាម៉ោង២ព្រឹក។

យោងតាមប្រភពព័ត៌មានរបស់ ឌេលីមេល បានឲ្យដឹងថា បុរសដែលធ្វើការនៅរដ្ឋសភារបស់ឥណ្ឌា នៅរដ្ឋ Assam ប្រទេសឥណ្ឌាម្នាក់ឈ្មោះ Bikram Singh Brahma ត្រូវបានចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ លើស្រ្ដីម្នាក់នៅភូមិ Santipur កាលពីម្សិលមិញនេះ។

ភាពភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ម្សិលមិញ ដោយអ្នកដឹកនាំក្នុងរដ្ឋសភា លោក Bikram Singh Brahma ទៅចាប់រំលោភស្រ្ដីម្នាក់ ហើយត្រូវបានប្រជាជនស្រីប្រុសវាយឡើងទ្រោម ហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ។ ជនជាប់ចោទបានសារភាពថា នៅពេលដែលគាត់ចូលមក ទស្សនកិច្ចនៅភូម Santipur ដែលនៅព្រំដែនជាប់នឹង Bhutan ក៏បានចូលទៅក្នុងផ្ទះរបស់ស្រ្ដីរងគ្រោះ បន្ទាប់មកក៏ចាប់នាងរលោភ នៅក្នុងផ្ទះរបស់នាងតែម្ដង។

នៅមានករណីស្រដៀងនេះមួយទៀត អំពីករណីរំលោភសេពសន្ថវៈ និងសម្លាប់ ដែលមានលក្ខណៈជាក្រុម គឺមានបុរសចំនួន៦នាក់បានចាប់រំលោភ ម្នាក់អាយុ ២៣ឆ្នាំកាលពីសប្ដាហ៍មុន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]