ភ្នំពេញ៖ ស័ង្កសី ត្រូវបានគេស្គាល់ថាជាផលិតផល ដែលគេពេញនិយមប្រើធ្វើជាដំបូល ឬជញ្ជាំង សម្រាប់ផ្ទះ រោងចក្រឧស្សាហកម្ម និងសំណង់អគារផ្សេងៗតាមតម្រូវការ។ 

នៅកម្ពុជា យើងអាចរកទិញផលិតផលស័ង្កសីបាននៅតាមដេប៉ូចែកចាយ និងដេប៉ូកិនស័ង្កសីនៅទូទាំងប្រទេសជាមួយនឹងស័ង្កសី ដែលមានម៉ាកសញ្ញាខុសៗគ្នា។

អ្វីដែលគួរកត់សម្គាល់នោះគឺថា ប្រជាជនកម្ពុជាស្គាល់ថាអ្វីជាស័ង្កសី ប៉ុន្តែពួកគេមិនបានស្គាល់វត្ថុធាតុដើម ដែលប្រើសម្រាប់ផលិតស័ង្កសីនោះឡើយ។ វត្ថុធាតុដើមល្អ នាំឲ្យផលិតផលល្អ ដូច្នេះការស្គាល់ពីវត្ថុធាតុដើមច្បាស់នឹងជួយឲ្យអ្នកអាចជាវផលិតផលស័ង្កសីដែលមានគុណភាព។

បន្ទាប់ពីទស្សនាវីដេអូនេះ យើងនឹងដឹងយ៉ាងច្បាស់អំពីវត្ថុធាតុដើម ដែលប្រើសម្រាប់ផលិតស័ង្កសី និងបច្ចេកវិទ្យានៃការផលិតលំដាប់អន្តរជាតិ ដែលមានកម្រិតស្តង់ដា ISO ថែមទៀតផង។ ជាពិសេសជាងនេះយើងនឹងដឹងច្បាស់ថា តើគួរជ្រើសរើសផលិតផលស័ង្កសីមួយណា ដើម្បីប្រើប្រាស់ក្នុងគម្រោងសាងសង់។

ផលិតផលស័ង្កសីពណ៌ម៉ាក អាយ អេស អាយ ផាម (ISI PALM) របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានផលិតឡើងតាមស្តង់ដា ISO 9001 2008 ផលិតតាមបច្ចេកវិទ្យា JIS របស់ជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមឆ្លងកាត់ការពិសោធន៍ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ជាពិសេសជាងនេះគឺមានការធានាច្រែះធ្លុះរហូតដល់ទៅ ១០ ឆ្នាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]