ភ្នំពេញថ្ងៃទី០២ មករា ២០១៣ ក្រុមហ៊ុនទូរសព្ទ័ចល័តហេឡូ អាស៊ាតា ដែលជា ក្រុមហ៊ុននំាមុខគេមួយ លើវិស័យទូរគមន៏នៅប្រទេសកម្ពុជា បានប្រារព្ឋពិធីជប់លៀងដ៏សែន រីករាយមួយ ដោយមានការអញ្ចើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជិត ១០០ នាក់រួមទំាង អតិថិជនសំខាន់ៗ តារាល្បីៗ ដៃគូរជំនួញ ព្រមទាំង អ្នកសារពត៏មាន ជាច្រើនរូបទៀត។ ហើយអ្វីដែលពិសេសជាងនោះ គឺ ការដាក់បញ្ចំាងខ្សែភាពយន្ត  ហូលីវូតរឿង “ Les Miserables” ក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន ហេឡូ នឹងរោងភាពយន្តផ្លាទីនឹមស៊ីនេផ្លិច យើងបាន ដាក់ បញ្ចំាងនូវខ្សែភាពយន្តដ៏អស្ចារ្យដែលមានចំណងជើងថា “ Les Miserables” ។ គំនិតច្នៃប្រឌិត និងភាពដែលដំបូងគេបង្អស់ គឺជាអ្វីដែលស្របទៅនឹង គោលដៅរបស់ក្រុមហ៊ុន គឺតែងតែនាំមក ជូនអតិថិជនរបស់ខ្លួននូវអ្វីដែលថ្មីនិង ដំបូងគេបង្អស់ប្រចំាឆ្នំា២០១៣   ក្នុងគោលដៅដើម្បីជាការ ថ្លែងអំណរគុណដល់អតិថិជន និងដៃគូរជំនួញទំាងអស់  ដែលពួកគេតែងតែគំាទ្រដល់ក្រុមហ៊ុន ហេឡូរហូតមក។

លោក Simon Perkins, នាយកប្រតិបត្តិរបស់ក្រុមហ៊ុនហេឡូ បានមានប្រសាសន៏ថា  “យោងតាមរបាយការណ៏របស់ក្រុមហ៊ុនហេឡូ ក្នុងឆ្នំា២០១២បានបង្ហាញពីការកើនឡើង និងរីកចំរើន គួរអោយកត់សំគាល់ទៅលើ ចំនួនអ្នកប្រើប្រាស់សេវាក្រុមហ៊ុន ប្រាក់ចំណូល និង ប្រតិបត្តិការ ទូទៅ នៅក្នុងក្រុមហ៊ុន”។ ការសំរេចបាននូវសមិទ្ធិផលទំាងអស់នេះ គឺបានមកពីការគំាទ្រពី សំណាក់អតិថិជន ដៃគូជំនួញ និងអ្នកចែកចាយទំាងអស់តំាងពីដើមរហូតមក   ។ ដូច្នេះយើ់ងខ្ញុំ បានរៀបចំពិធីជប់លៀង និងអញ្ជើញពូកគាត់មកទស្សនាខ្សែភាពយន្តដ៏អស្ចារ្យនេះ គឺក្នុង គោលបំណង សំដែងនូវការ ថ្លែងអំណរគុណ      ដល់ពួកគាត់ ដែលតែងតែគំាទ្រក្រុមហ៊ុនហេឡូជារៀងរហូតមក ហើយយើងខ្ញុំនឹងខិតខំបន្តរឹតចំណង សម្ពន្ធ័ភាពនេះឲ្យកាន់តែរឹងមំាសម្រាប់ ឆ្នំាថ្មី2013នេះ។            

លោកបានបន្តទៀតថា ”ថ្មីៗនេះក្រុមហ៊ុនហេឡូនិងក្រុមហ៊ុន Smart Mobile បានបញ្ចូលគ្នាតែមួយ ហើយបានក្លាយជាក្រុមហ៊ុនធំ លំដាប់ទី២ នៅកម្ពុជាដែលមានអតិថិជនសរុប ៥លាននាក់។ មានន័យថាយើងនឹងផ្តល់សេវាគ្របដណ្តប់ធំទូលាយ និងកាន់តែប្រសើរដល់អតិថិជនរបស់យើង ហើយយើងខ្ញុំនឹងបន្ត ស្វែងរកអ្វីដែលថ្មីប្រកបដោយភាពច្នៃប្រឌិត ដូចជាការផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មថ្មី ដល់អតិថិជនរបស់យើង  ដើម្បីឆ្លើយតបនឹងតំរូវការ និងការរីកចំរើន នៃ បច្ចេកវិទ្យាទាន់សម័យ ក្នុងវិស័យទូរគមនាគមន៏នៅប្រទេសកម្ពុជា។”                 

គួរបញ្ចាក់ផងដែរថា ថ្មីៗនេះក្រុមហ៊ុនហេឡូ បានចេញនូវសេវាកម្មថ្មីមួយ ដែលមានឈ្មោះថា Unlimited Facebook ជាគម្រោងដ៏អស្ចារ្យដំបូងគេបង្អស់ដែលផ្តល់ជូន អតិចិជនហេឡូទំាងអស់ ឲ្យកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញសង្គម Facebook សម្រាប់រយៈពេល៣ខែត្រឹមតែ២ដុល្លារប៉ុណ្ណោះ។

លើសពីនោះ អតិថិជនហេឡូទំាងអស់នឹង មានឱកាសឈ្នះរង្វាន់Samsung Galaxy Note II, I Phone5  និងរង្វាន់ដ៏ទៃទៀតជាច្រើនសន្ធឹកសន្ធាប់។ ដើម្បីចុះឈ្មោះសូមវាយ *999*1# រួចចុចបញ្ចូន។ សំរាប់ពត៏មានបន្ថែម សូមចូលទៅកាន់ www.hello.com.kh ឬទៅកាន់ទំព័រ Facebook របស់ហេឡូ  facebook.com/helloaxiata.

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]