ភ្នំពេញ៖ រយៈពេលមួយយប់ មានករណី គ្រោះថ្នាក់ចរាចរ កើតឡើង រហូតដល់ទៅបីលើក ដោយសារ តែអ្នកបើក មានភាពស្រវឹង ស្ថិតនៅ ក្នុងសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីទី១ បានកើតឡើង តាមរយៈការ ស្រវឹងជិះម៉ូតូ បុករថយន្ត ចតស្ងៀម និងករណីទី២ ស្រវឹងជិះម៉ូតូបុក គូថម៉ូតូគេពីក្រោយ និងករណីទី៣ ជិះម៉ូតូបុកលូ ហើយអ្នកទាំងនេះ សុទ្ធតែស្រវឹងស្រា ជោគជាំរងរបួសធ្ងន់ សន្លប់ឈឹងដូចគ្នា ។

គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបាន កើតឡើងស្ទើរតែ ប្រហាក់ប្រហែលគ្នា កាលពីម៉ោង ៩និង១០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ២០០៤ និងផ្លូវបេតុង ក្នុង ភូមិត្រពាំងល្វា និងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាម សាក្សីនៅ កន្លែងកើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ កូ កិញ ភេទប្រុស អាយុ៣០ឆ្នាំ ជិះម៉ូតូបុកលូ រងរបួសផ្នែក មុខយ៉ាងធ្ងន់ ត្រូវបានក្រុម រថយន្តសង្គ្រោះ របស់អង្គភាព លេខ៧១១ កងពលតូចលេខ៧០ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសមៈ ហៅមន្ទីរពេទ្យ លោកសង្ឃ និងទី២ ឈ្មោះទូច ភេទប្រុស អាយុ២៥ឆ្នាំជិះម៉ូតូ បុកគូថម៉ូតូគេ ពីក្រោយដួល សន្លប់ឈឹង ហើយភាគីម្ខាងទៀតមិនរងគ្រោះ ត្រូវបានគេដឹក យកទៅសង្គ្រោះនៅ មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង និងទី៣ជិះម៉ូតូបុក រថយន្តគេដែល ចតស្ងៀម រងរបួសធ្ងន់ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ត្រូវបានក្រុម សង្គ្រោះដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

ប្រភពព័ត៌មានបាន ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំងអស់ សុទ្ធចេញមកពីកន្លែងផឹកស៊ី ក្នុងស្ថាន ភាពស្រវឹង ជោគជាំជិះម៉ូតូ បោះពួយលឿនបាត់ ម្ចាស់ការខ្លួនឯង ទើបបណ្តាល ឲ្យកើតមានគ្រោះថ្នាក់ ហើយ នេះសំណាងល្អហើយ ដែលមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ ដោយអ្នក ខ្លះបុកលូ អ្នកខ្លះបុក រថយន្តគេ និងអ្នកខ្លះបុកគូថ ម៉ូតូមិនមានគ្រោះថ្នាក់ដល់គេ ហើយម្យ៉ាងវិញទៀត នៅតាមបណ្តោយ ផ្លូវ២០០៤ ក្នុងសង្កាត់កាកាបនេះគឺសំបូរ ទៅដោយហាងផឹកស៊ី ខារ៉ាអូខេ និងក្លិបកំសាន្ត រីកស្គុះស្គាយដូច ផ្កាលំអរក្នុង ពេលរាត្រី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]