បរទេស៖ ខែ្សប្រយុទ្ធ Cristiano Ronaldo នឹងមានមុខនៅកីឡដ្ឋាន Old Trafford ពេលក្រុមសេះបង្កង់ Juventus ទៅសួរសុខទុក្ខក្រុមបិសាចក្រហម Manchester United ក្នុងពានរង្វាន់ Champions League ក្រោយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវ UEFA ពិន័យតែមួយប្រកួតប៉ុណ្ណោះ ចំពោះករណីកាតក្រហមរបស់គេ។ 

Ronaldo

Ronaldo ស្ទើនឹងស្រក់ទឹកភ្នែក ក្រោយទទួលបានកាតក្រហមដែលរូបគេគិតថាមិនសម ក្រោយពីកីឡាករវ័យ៣៣ឆ្នាំនេះ ទៅប៉ះក្បាលកីឡាករ Jeison Murillo ក្នុងជំនួបដែលក្រុមយក្សរបស់អ៊ីតាលីនេះ យកឈ្នះក្រៅដីលើក្រុម Valencia ក្នុងលទ្ធផល ២-០ កាលពីសប្ដាហ៍មុននៃក្របខណ្ឌ Champions League។

កីឡាករកូន៤នេះ នឹងអវត្ដមានក្នុងពានរង្វាន់ខាងលើពេល Juventus ស្វាគមន៍ក្រុម Young Boys មុនពេលដែលការប្រកួតទី៣ រូបគេនឹងអាចប្រកួតទល់នឹងក្លិបចាស់ Manchester United នៅកីឡដ្ឋាន Old Trafford ប្រទេសអង់គ្លេស។  

Ronaldo
Ronaldo

សូមបញ្ជាក់ថា Ronaldo បានចំណាយពេលលេងឲ្យ Man Utd រយៈពេល៦ឆ្នាំ និងបានឈ្នះអ្វីៗទាំងអស់នៅទីនោះ មុនពេលផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid នៅឆ្នាំ២០០៩ ខណៈដែលក្លិបនេះបានលក់រូបគេវិញកាលពីចុងរដូវក្ដៅកន្លងទៅក្នុងតម្លៃ១០០លានផោន ទៅកាន់ក្រុម Juventus នេះឯង៕ 

Ronaldo

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]