អាមេរិក៖ តារាចម្រៀងស្រីសម្បុរស្រអែមស្រស់ កញ្ញា Selena Gomez ក្រោយពីចែកផ្លូវគ្នាជាច្រើនលើកច្រើនដង​ ជាមួយ តារាចម្រៀងប្រុស Justin Berbie មក បច្ចុប្បន្ននេះ។

គេសង្កេតឃើញថា នាងបានប្រើប្រាស់ជីវិតនៅលីវជាថ្មី ដោយធ្វើសកម្មភាពប្រចាំថ្ងៃ យ៉ាងរីករាយ ដូចជាចេញក្រៅណាត់ជួបមិត្តភក្តិ ដើរលេងកម្សាន្ត ហាត់ប្រាណនិងតុបតែងខ្លួនយ៉ាងស្រស់ស្រាយ និងជាពិសេសទៅទៀតនោះគឺ នាងមិនទាន់បានបើកបេះដូង ទទួលយកបុរសរូបណាមកមើលថែស្អំបេះដូង បន្តទៀតនៅឡើយនោះទេ។

ដោយឡែក រាល់សកម្មភាពរបស់ម្ចាស់បទ «Hands to myself» រូបនេះ តែងតែស្ថិតនៅក្រោមការតាមដាន របស់អ្នកគាំទ្រជានិច្ច មិនថាតែការស្លៀកពាក់ ការតុបតែងខ្លួន ឬក៏ការធ្វើដំណើរផ្សេងៗ។

ជាក់ស្តែង ថ្មីៗនេះ អ្នកគាំទ្រក៏បានរុករកនិងបានស៊ើបដឹងពី តម្លៃនៃឈុតសម្លៀកបំពាក់ ក៏ដូចជាគ្រឿងតុបតែងខ្លួនចំនួនរបស់ Selena ខណៈនាងចេញទៅណាត់ជួបជាមួយនឹងមិត្តភក្តិ ។ យ៉ាងណាមិញខាងក្រោមនេះ គឺជាតម្លៃនៃឈុតនីមួយៗរបស់នាង៖

• ឈុត Jumpsuit មកពី brand splendidla មានតម្លៃ១៥៨ដុល្លារ

• ស្បែកជើង មកពី brand Tods ៥៦៧ដុល្លារ

• ខ្សែក មកពី Tiffany&co មានតម្លៃ ១៨០,០០០ដុល្លារ។

ពិតជាមិនធម្មតាឡើយ គ្រាន់តែខ្សែករបស់តារាស្រីរូបនេះ បើយកមកធៀបនឹងតម្លៃផ្ទះនៅស្រុកខ្មែរគឺអាចទិញ បានផ្ទះបានយ៉ាងប្រណីតមួយ៕

តម្លៃឈុតរបស់Selena
តម្លៃឈុតរបស់Selena
តម្លៃឈុតរបស់Selena
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]