ភ្នំពេញ៖ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់វិក្កយបត្រ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានចាប់ដៃគូសហការជាមួយសេវាកម្មហិរញ្ញវត្ថុ PayGo ដើម្បីផ្តល់ជូនជម្រើសទូទាត់ថ្មីមួយទៀត ដែលអតិថិជន EZECOM អាចប្រើប្រាស់បាន ចាប់ពីថ្ងៃនេះតទៅ។

EZECOM សហការជាមួយ PayGo

PayGo គឺជាសេវាកម្មទូទាត់ប្រាក់បែបទំនើប ដែលរួមមាន កម្មវិធីទូរស័ព្ទ PayGo Wallet និងម៉ាស៊ីនដាក់ប្រាក់ PayGo។ កម្មវិធីទូរស័ព្ទ PayGo Wallet គឺជាកម្មវិធីដ៏មានអនុភាពមួយ ដែលអនុញ្ញាតឱ្យសាធារណៈធ្វើប្រតិបត្តិការទូទាត់ផ្សេងៗប្រកបដោយសុវត្ថិភាពតាមទូរស័ព្ទស្មាតហ្វូន រួមទាំងធ្វើការទូទាត់វិក្កយបត្រ EZECOM ផងដែរ។

ចំណែកម៉ាស៊ីនដាក់ប្រាក់ PayGo វិញ គឺជាម៉ាស៊ីនដាក់ប្រាក់ខ្នាតធំ និងទំនើប ដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទ ជាពិសេសអាចស្វែងរកបានដោយងាយស្រួលនៅច្រើនទីតាំងទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗផងដែរ។

ក្រុមហ៊ុន EZECOM បានសម្តែងក្តីរីករាយចំពោះកិច្ចសហការល្អប្រសើរជាមួយក្រុមហ៊ុន PayGo ហើយក្រុមហ៊ុនជឿជាក់ថា ការផ្តល់ជូនបន្ថែមនូវជម្រើសទូទាត់ថ្មីនេះ នឹងធ្វើឱ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួលមួយលំដាប់ទៀត។

គួរបញ្ជាក់ផងដែរថា ក្រៅពីការទូទាត់ដោយផ្ទាល់នៅការិយាល័យរបស់ EZECOM អតិថិជនក៏អាចធ្វើការទូទាត់វិក្កយបត្រអ៊ីនធឺណិតរបស់ខ្លួនជាមួយដៃគូជាច្រើនក្រៅពី PayGO ដែលរួមមានដូចជា ធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារ ANZ Royal និង Wing ជាដើម៕

EZECOM សហការជាមួយ PayGo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]