ជប៉ុន៖ សម្រាប់អ្នកណាដែលមានគម្រោងទៅប្រទេសជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះ បើមានពេលអ្នកគួរទៅទស្សនាអូតែលទឹកកកនេះឲ្យហើយទៅ ដែលវាបាន សាងសង់ពីទឹកកកសុទ្ធជាមួយនឹងបរិយាកាសដ៏ថ្មីពីការច្នៃប្រឌិតរបស់ជនជាតិជប៉ុន ដែលវាស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុននេះ។  ឥឡូវនេះអូតែលទឹកកកបានបើកទទួលការកក់ពីសំណាក់ភ្ញៀវទេសចរណាដែលចង់ទៅលេងនៅទីនោះហើយ។

ការដេក័រផ្ទៃខាងក្នុងនៃអូតែល

អូតែលទឹកកកនេះស្ថិតនៅលើកោះ Hokkaido ដែលជាកោះដ៏ល្បីល្បាញមួយក្នុងប្រទេសជប៉ុននិងពិភពលោក។ អ្វីដែលពិសេសនោះគឺអូតែលនេះស្ថិតនៅជិតភូមិមួយដែលជនជាតិជប៉ុនហៅថា ភូមិទឹកកក (​Ice Village) ដែលមានទីតាំងនៅលើកោះ Hokkaido ដូចគ្នា។ រីឯមួលហេតុដែលម្ចាស់អូតែលទឹកកកនេះសម្រេចចិត្តទៅសាងសង់អូតែលរបស់ខ្លួននៅជិតភូមិទឹកកកព្រោះភូមិសាស្រ្តនៅទីនោះមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ទៅ-៣០ អង្សាសេឯណោះអំឡុងពេលរដូវរងារពិសេសនៅក្នុងខែមករានិងកុម្ភៈតែម្តង។

បើយើងមកមើលពីគ្រឿងសង្ហារឹមក្នុងអូតែលនេះវិញគឺវាសាងចេញពីដុំទឹកកកសុទ្ធតែម្តង ទាំងគ្រែគេងទាំងកៅអី រួមទាំងកែវផឹកទឹកទៅទៀត។ បរិវេណខាងក្នុងអូតែលពិតជាមានសីតុណ្ហភាពត្រជាក់ខ្លាំងណាស់ អីចឹងហើយភ្ញៀវដែលទៅលេងទីនោះភាគច្រើនបានទិញស្រាទៅញ៉ាំដើម្បីកម្តៅខ្លួនប្រាណរបស់ពួកគេ។ រីឯភ្ញៀវខ្លះទៀតដែលមិនចេះពិសាគ្រឿងស្រវឹងក៏សម្រេចចិត្តទទួលទានទឹកខ្ញីឫទឹកដោះគោក្តៅជំនួសស្រាវិញ។

ភ្ញៀវដែលបានហៅស្រាទៅញុំា

ចំណែកឯភ្ញៀវណាដែលមានគម្រោងទៅគេងអូតែលទឹកកក ពួកគេអាចកក់វាទុកមុនបានចាប់ពីថ្ងៃទី១៩ខែមករារហូតដល់ថ្ងៃ២៨ខែកុម្ភៈ ជាមួយនឹងតម្លៃ ២០៥ដុល្លារក្នុងមួយយប់។ គួរបញ្ជាក់បន្ថែមថា អូតែលទឹកកកនេះបើកទទួលភ្ញៀវក្នុងអំឡុងពេលរដូវរងារខ្លាំងតែប៉ុណ្ណោះពីព្រោះសីតុណ្ហភាពក្នុងអំឡុងពេលនោះមានភាពត្រជាក់ខ្លាំងដែលវាអាចការពារកុំឲ្យទឹកកករលាយ៕

ខាងក្រោមនេះគឺជារូបភាពនិងវីដេអូនៃអូតែលទឹកកក៖

ភ្ញៀវដែលបានទៅទស្សនានៅទីនោះ
គ្រែទឹកកកដ៏ស្រស់ស្អាតក្នុងអូតែល
រូបភាពតែខ្ញីនិងទឹកដោះគោក្តៅ
អាងទឹកក្តៅដែលនៅចំកណ្តាលបរិវេនអូតែល
ការដេក័រផ្ទៃខាងក្នុងនៃអូតែល
កែវដែលធ្វើពីទឹកកក
គ្រឿងបន្លែផ្លែឈើដែលមានក្នុងអូតែលទឹកកក
ទេសភាពនៃបរិវេណខាងក្រៅអូតែលទឹកកកនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]