ចិន៖ មិនប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសចិន អ្នកនាង Angela Baby ត្រូវគេហៅឲ្យចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីបង្ហាញម៉ូតល្បីឈ្មោះ លំដាប់ពិភពលោក Paris Fashion Week របស់ប៊្រេន Dior នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

តួយ៉ាង ពីមួយឆ្នាំទៅមួយឆ្នាំ Angela Baby តែងតែទទួលបានកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន ទៅលើការផ្លាស់ប្តូរនូវរូបសម្រស់ កាន់តែស្រស់ស្អាតឡើងៗជារឿយរបស់នាង ។ ជាក់ស្តែង ក្នុងអំឡុងពេលកម្មវិធី Fashion Week នេះផងដែរ សម្រស់របស់តារាស្រីកូនមួយរូបនេះ ក៏នៅតែទាក់ទាញក្រសែភ្នែករបស់មហាជន ដែលជាពិសេសនោះគឺ បណ្តាក្រុមអ្នកសារព័ត៌មាន នាំគ្នាផ្តិតយករូបថតនាងគ្រប់គ្នាតែម្តង។

គួរឲ្យដឹងផងដែរ ចាប់តាំងពីរៀបការជាមួយនឹងលោក Huang Xiaoming និងសម្រាលបានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់មក តារាស្រី Angela Baby ក៏បានវិលចួលប្រឡូកសិល្បៈជាធម្មតាវិញ ប៉ុន្តែនាងមិនសូវជាទទួលការងារសិល្បៈច្រើន និងធ្ងន់ៗ ដូចជាការថតរឿងភាគអ្វីដូចពីមុនឡើយ ដោយសារតែនាង ត្រូវការពេលផ្ទាល់ខ្លួននៅជាមួយគ្រួសារ និងមើលថែកូនច្រើនជាង៕  

Angela Baby និងស្វាមី
Angela Baby ចូលរួមកម្មវិធី Paris Fashion Week
Angela Baby ចូលរួមកម្មវិធី Paris Fashion Week
Angela Baby ចូលរួមកម្មវិធី Paris Fashion Week
Angela Baby ចូលរួមកម្មវិធី Paris Fashion Week
Angela Baby ចូលរួមកម្មវិធី Paris Fashion Week

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]