ពិភពលោក៖ សាកលវិទ្យាល័យ Tsinghua របស់ចិនបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេជាលើកទី១ ក្នុងចំណោមសាកលវិទ្យាល័យនៅអាស៊ី ខណៈគ្រឹះស្ថានឧត្តមសិក្សាកំពូលៗទាំង១០ ក្នុងបញ្ជីសរុប ១,២៥៨ មានតែឈ្មោះមកពីប្រទេសពីរប៉ុណ្ណោះគឺចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។

និស្សិតសាកលវិទ្យាល័យ Tsinghua

បើតាមតារាងរបស់ស្ថាប័ន Times Higher Education ដែលជាអ្នកធ្វើចំណាត់ថ្នាក់សាកលវិទ្យាល័យប្រចាំឆ្នាំ ២០១៩ គេឃើញថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេសពីរគឺ Oxford និង Cambridge នៅតែរក្សាចំណាត់ថ្នាក់លេខ១ និងលេខ២ ខណៈគ្រឹះស្ថានឧត្តមសិក្សាមកពីអាមេរិកគ្របដណ្តប់ច្រើនបំផុតក្នុងចំណោមបញ្ជីកំពូលៗទាំង១០០។

និស្សិតក្នុងថ្ងៃបញ្ចប់ការសិក្សា

ទោះយ៉ាងណា ជប៉ុនបានដណ្តើមតំណែងលេខ២ ក្នុងនាមប្រទេសដែលមានសាកលវិទ្យាល័យច្រើនបំផុតក្នុងបញ្ជីនេះផងដែរ ដោយឡើងពីចំនួន ៨៩ ដល់ ១០៣។

ខាងក្រោមនេះជាសាកលវិទ្យាល័យកំពូលៗទាំង១០៖

សាកលវិទ្យាល័យកំពូលទាំង១០

គួរឱ្យដឹងថា Times Higher Education ជាតារាងចំណាត់ថ្នាក់តែមួយគត់នៅលើសកលលោក ដែលវិនិច្ឆ័យលើចំណុចស្នូលទាំង៥នៃបេសកកម្មគឺ៖ ការបង្រៀន ការស្រាវជ្រាវ ការស្រង់ជាឯកសារយោង ទស្សនៈវិស័យអន្តរជាតិ និងការផ្ទេរចំណេះដឹង ខណៈការធ្វើចំណាត់ថ្នាក់លើកនេះ បង្កើតបានជាបញ្ជីធំបំផុតក្នុងប្រវត្តិសាស្ត្រហើយ។

និស្សិតក្នុងថ្ងៃបញ្ចប់ការសិក្សា

សម្រាប់បញ្ជីទាំង ១,២៥៨ សូមចុចចូលតំណភ្ជាប់នេះ៖

https://www.timeshighereducation.com/world-university-rankings/2019/world-ranking#!/page/0/length/-1/sort_by/rank/sort_order/asc/cols/stats 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]