ខេត្តតាកែវ ៖ ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿ ចំពោះដើមឈើដែលមានអាយុកាលវែងឆ្ងាយ រួមទាំងកំពស់ខ្ពស់ទៀតនោះគឺពួកគេមិន សូវហ៊ានកាប់គាស់ឡើយ ដោយគិតថា មានអ្នកថែរក្សារស់នៅទីនោះ ហើយបើសិនជាធ្វើការគាប់គាស់ពួកគេនឹងទទួល នូវគ្រោះមហន្តរាយផ្សេងៗជាក់ជាមិនខានឡើយ ។

បើតាមស្ត្រីឈ្មោះនាង សម ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលសាំងគ ឃុំអង្គរបុរី ស្រុកអង្គរបុរី បានឱ្យដឹងថា ដើមជ្រៃដែលដុះនៅជិតផ្ទះរបស់គាត់ នេះមានអាយុកាលមិនតិចជាងរយឆ្នាំនោះទេ ព្រោះវាមានទំហំធំ និងមានកម្ពស់ប្រហែល៤៥ទៅ៥០ម៉ែត្រឯណោះ ។ ម្យ៉ាងទៀតក្នុងពេលថ្មីៗនេះឃុំបានអភិវឌ្ឍន៍ផ្លូវក្នុងឃុំ (ភូមិទួលសាំងខ) ដែលតភ្ជាប់ពីភូមិទួលសាំងខឆ្ពោះទៅភូមិទួលកន្រក និងភូមិព្រៃផ្គាំ ហើយអ្វីដែលសំខាន់គឺដើមជ្រៃនោះដុះនៅចំកណ្តាលផ្លូវ ដែលត្រូវឈូសឆាយតែពួកគេមិនហ៊ានឈូសឆាយ និងកាប់ផ្តួលនោះទេ ព្រោះខ្លាចឫទ្ធិបារមីនានាដែលរស់នៅដើមជ្រៃនោះធ្វើទុក្ខទោម្នេញដល់ពួកគេ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]