អង់គ្លេស៖ ខ្សែបម្រើក្លិបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey នឹងចាកចេញពីក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ១៣សម័យកាល ក្រោយរដូវកាលថ្មីនេះត្រូវបានបញ្ចប់។

Aaron Ramsey

ខ្សែបម្រើក្រុមជម្រើសជាតិវែលរូបនេះបានប្រាប់ទៅកាន់សារព័ត៌មាន Sportsmail ថាគេមិនអាចចាំតទៅទៀតបានទេ ចំពោះការចរចានូវលើកិច្ចសន្យាថ្មីនេះ ពីព្រោះតែក្លិបអង់គ្លេសមួយនេះបានពន្យាពេលនៅក្នុងការពិភាក្សាគ្នាអស់ជាច្រើនខែមកហើយ ដូច្នេះគេមិនអាចចាំបានតទៅទៀតនោះទេ។

ជាមួយគ្នានេះដែរ អតីតខ្សែបម្រើក្លិប Cardiff City នេះត្រូវបានគេជឿជាក់ថា កំពុងតែត្រៀមខ្លួនដើម្បីធ្វើការផ្លាស់ប្តូរទៅកាន់ក្លិបថ្មីផងដែរ ណាមួយក្លិបធំៗជាច្រើនក៏កំពុងតែរងចាំស្វាគមន៍ខ្សែបម្រើឆ្នើមរូបនេះទៅរួមក្រុមផងដែរ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹកថ្មីលោក Unai Emery បានសម្រេចផ្លាស់រូបគេឲ្យទៅលេងនៅក្នុងតួនាទីមួយផ្សេង ដែលខុសទៅនឹងអ្វីដែលគេចង់បានទាំងស្រុងហើយជាក់ស្តែងឆ្លងកាត់ការបង្ហាញខ្លួន ៦ប្រកួតនៅក្នុងក្របខណ្ឌ Premier League កន្លងមកគេនៅមិនទាន់ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅឡើយទេ។

Aaron Ramsey និង Unai Emery
Aaron Ramsey

គួរឲ្យដឹងថា ខ្សែបម្រើ Aaron Ramsey បានផ្លាស់ពីក្រុម Cardiff City មករួមរាស់ជាមួយក្លិបកាំភ្លើងធំ Arsenal នៅក្នុងឆ្នាំ ២០០៨ ហើយគិតមកទល់នឹងពេលបច្ចុប្បន្ននេះគេអាចបង្ហាញខ្លួនបានចំនួន ២៤០ប្រកួត និងអាចស៊ុតបញ្ចូលទីបាន ៣៦គ្រាប់៕

Alexandre Lacazette និង Aaron Ramsey
Aaron Ramsey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]