បាត់ដំបង៖ អាវុធហត្ថស្រុករុក្ខៈគីរី បានចាប់ខ្លួនបុរស ម្នាក់កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ខែមករាឆ្នាំ ២០១៣ តាម ដី កាបញ្ជាឲ្យនាំខ្លួនលេខ៥៣០ ដប.នខចុះថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១២របស់លោក យិន ឈាណាវីចៅ ក្រម ស៊ើប សួរតុលាការខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនា ដែលបាន ប្រព្រឹត្តកាលពីថ្ងៃទី៨ ខែមិនាឆ្នាំ២០១១ នៅ ចំណុច ភូមិស្រះចកឃុំ ព្រៃត្រឡាចស្រុករុក្ខៈគីរី ខេត្តបាត់ដំបង។

លោក ទឹម ខាវ មេបញ្ចាការរង អាវុធហត្ថស្រុករុក្ខៈគីរីបានឲ្យដឹងថា យោងតាមដីកាបញ្ជាឲ្យនាំខ្លួនលេខ៥៣០ ដប.នខចុះថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០១២ ចេញដោយលោក យិន ឈាណាវី ចៅក្រមស៊ើបសួរតុលាការខេត្តបាត់ដំបង កម្លាំងយើងបានធ្វើ ការនាំខ្លួនជនជាប់ចោទឈ្មោះ ណាត ហេង ភេទ ប្រុសអាយុ២៥ឆ្នាំកាលពីព្រឹក ថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៣នៅផ្ទះជនជាប់ចោទ ក្នុងភូមិស្រះចកឃុំព្រៃត្រឡាច ស្រុករុក្ខៈគីរីខេត្តបាត់ដំបងរួចបញ្ជូន ទៅទី បញ្ជាការខេត្តដើម្បី បញ្ជូនបន្តទៅតុលាកាខេត្ត។

ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី៨ខែមិនាឆ្នាំ ២០១១នៅចំណុចភូមិស្រះចកឃុំព្រៃ ត្រឡាចស្រុករុក្ខៈ គីរី ក្រុមគ្រួសារខ្លួនមានម្តាយ បង្កើត និងម្តាយមីងបានឈ្លោះ ជេរបញ្ចោគ្នាពីរឿងវាស់ដីស្រែនិងបានវ៉ៃតប់ គ្នាបន្តិច បន្តួច ក្រោយមកម្តាយមីងបាន ប្តឹងទៅសមត្ថកិច្ច លុះដល់ថ្ងៃទី ៤ខែ មករាឆ្នាំ២០១៣ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែ ម្តង។

លោកអនុសេនីយ៌ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌខេត្តបានបញ្ជាក់ថា ដោយ កម្លាំង អាវុធហត្ថស្រុករុក្ខៈគីរី បាន អនុវត្តដីការបស់ តុលាការខេត្តនិងបាន នាំខ្លួនជនជាប់មកទីបញ្ជាការ អាវុធ ហត្ថខេត្តហើយ លោកបានឲ្យមន្រ្តីជំនាញ បញ្ជូនបន្តទៅតុលាការ ខេត្ត នៅរសៀលថ្ងៃទី ៤ខែមករាឆ្នាំ២០១៣ ដើម្បីចាត់ការបន្តតាមច្បាប់។

Photo by DAP-News

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]