អេស្ប៉ាញ៖ ក្រោយពីក្រុមអធិរាជស Real Madrid បានភ្លាត់ចាញ់ក្រុម Sevilla យ៉ាងស្ពឹកមុខនៅក្រៅទឹកដីជាមួយនឹងលទ្ធផល ៣-០ រួចមក ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាមួយទៀតមុនជំនួបចុងសប្តាហ៍នេះគឺ ការអវត្តមានរបស់ខ្សែការពារខាងឆ្វេង Marcelo ដែលបានបង្ខំចិត្តដើរចេញពីទីលាននៅនាទីទី ៧២ដោយសាររបួស។ 

Marcelo

ស្របពេលដែល ការប្រកួតនៅចុងសប្តាហ៍នេះដែលជាជំនួប Madrid Derby រវាងក្រុម Atletico Madrid និងក្រុម Real Madrid ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេសុីលនេះអាចនឹងខកខានឱកាសក្នុងការជួយក្រុមម្ចាស់ជើងឯកក្របខណ្ឌ Champions League ចំនួន ១៣សម័យកាលនេះ ដោយសារបញ្ហារបួសសាច់ដុំកំភួនជើង។

នៅមុនពេលដែលខ្សែការពារវ័យ ៣០ឆ្នាំមានបញ្ហារបួសសាច់ដុំ ក្លិបយក្សអេស្ប៉ាញនេះបានធ្វើការផ្លាស់ប្ដូរកីឡាករអស់ ៣នាក់បាត់ទៅហើយ ដូច្នេះធ្វើឲ្យគ្រូបង្វឹកលោក Julen Lopetegui សម្រេចចិត្ដដកខ្សែការពាររូបនេះចេញពីទីលានប្រកួតនៅក្នុងនាទីទី ៧២ តែម្តង ដោយបន្សល់ទុកតែកីឡាករ ១០នាក់ប៉ុណ្ណោះឲ្យធ្វើការប្រកួតជាមួយក្រុម Sevilla ដែលកំពុងតែនាំមុខ ៣គ្រាប់មុន។

ក្រោយពីបញ្ចប់ការប្រកួត អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញនេះ បាននិយាយរៀបរាប់បែបនេះថា៖ «Marcelo ហាក់ដូចជាមានបញ្ហារហែកសាច់ដុំ ប៉ុន្តែពួកយើងនៅមិនទាន់ច្បាស់នៅឡើយទេអំបញ្ហានេះ ដូច្នេះពួកយើងមានតែរងចាំមើលការពិនិត្យម្តងទៀតនៅថ្ងៃស្អែកសិន»។

Marcelo

គួរឲ្យដឹងថា ខ្សែការពារ Marcelo ក៏បានបញ្ជាក់ផងដែរថា រូបគេអាចនឹងមានបញ្ហាសាច់ដុំកំភួនជើង ក្រោយពីគេបានលុកជើងទៅយកបាល់ពីប្រធាន Sevilla អំឡុងការប្រកួតកន្លងទៅ៕  

Marcelo
Marcelo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]