បរទេស៖ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យក្រុងហុងកុង បានបង្កើតកូនយន្តថ្មីមួយ ដែលពីខាងលើអាចបញ្ជូនថ្នាំចូលក្នុងរាងកាយ ដើម្បីជួយឱ្យអ្នកជំងឺមានសុខភាពល្អប្រសើរជាងមុន ខណៈពីខាងក្រោមដូចជាសត្វល្អិតដ៏គួរឱ្យខ្លាច ដែលអ្នកមិនចង់ឱ្យចូលក្នុងខ្លួន ទោះផ្នែកណាក៏ដោយ។

កូនយន្តរាងដូចដង្កូវ

បើយោងតាមសហស្ថាបនិក Wang Zuankai ជើងដែលដូចសរសៃសក់ទាំងនេះ គឺប្រើដើម្បីធ្វើចលនា និងបង្វែរទិសដៅទៅតាមសណ្ឋាននៃសរីរាង្គខាងក្នុងរបស់អ្នកជំងឺ។

គាត់បានបញ្ជាក់ក្នុងសន្និសីទមួយថា “ផ្ទៃដែលដូចកម្រាលព្រំ និងសណ្ឋានខុសៗគ្នានៃជាលិកាក្នុងខ្លួនមនុស្សធ្វើឱ្យការបញ្ជូនថ្នាំមានការលំបាក។ ប៉ុន្តែកូនយន្តជើងច្រើននេះបង្ហាញពីសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ លើទីតាំងដែលមានសណ្ឋានផ្សេងៗគ្នា។  

ការយកកូនយន្តព្យាបាលក្នុងខ្លួន

ទោះយ៉ាងណា គេមិនទាន់ច្បាស់ថាកូនយន្តរាងដូចដង្កូវនេះ ចូលក្នុងខ្លួនដោយរបៀបណាឡើយ ប៉ុន្តែជម្រើសល្អបំផុតក្នុងចំណោមវិធីដ៏គួរឱ្យញញើតជាច្រើនគឺ តាមរយៈការលេប។ ក្រោយពីចូលរួចវានឹងវារកាត់សារធាតុរាវក្នុងខ្លួនដូចជាឈាម ឬស្លេស្មជាដើម ហើយពេលទៅដល់គោលដៅវានឹងបញ្ចេញឱសថទៅក្នុងនោះ។

នៅរាល់កាលៈទេសៈធ្ងន់ធ្ងរ កូនយន្តនេះជាស្នាដៃវិស្វកម្មដ៏អស្ចារ្យមួយ ដែលអាចតោងឡើងឧបសគ្គខ្ពស់ៗជាងវាឆ្ងាយ ហើយអាចផ្ទុកទម្ងន់ធ្ងន់ជាងខ្លួន ១០០ ដងឯណោះ។ ចុះបើអ្នកជាអ្នកជំងឺ តើសុខចិត្តឱ្យវា វារលូនគើមៗចូលក្នុងខ្លួនដែរទេ?!៕ 

កូនយន្ត និងកូនដង្កូវ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]