កាលពីពេលថ្មីៗនេះ គេបានរកឃើញព្រុយត្រីឆ្លាម ប្រហែលជា ២០០០០ព្រុយ នៅលើដំបូលផ្ទះ ដែលជារោងចក្រមួយ ក្បែរកោះក្នុងទីក្រុងហុងកុង។

យោងតាមប្រភពព័ត៌មាន អាស៊ីវ័ន របស់សឹង្ហបុរី បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ អ្នកអភិរក្សសត្វរបស់ប្រទេសហុងកុង បានរកឃើញរោងចក្រមួយ ដែលយកព្រុយត្រីឆ្លាមស្រស់ មកហាលនៅលើដំបូល  ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលត្រូវបានអ្នកអភិរក្សនោះ ហៅថា អាជីវកម្មឃោរឃៅ។ សូមបញ្ជាក់ផងដែរថា នៅភាគខាងត្បូងនៃទីក្រុង របស់ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុត នៅលើពិភពលោក ខាងផ្នែកលក់ព្រុយត្រីឆ្លាមនេះ ដែលពួកគេតែងតែយកវាទៅធ្វើស៊ុប ហើយក៏ជាអាហារពិសេស សំរាប់ការជុបលៀងផ្សេងៗ នៅក្នុងប្រទេសចិនផងដែរ។

បើតាមសម្តីរបស់អ្នកអភិរក្ស មានឈ្មោះថា Gary Stokes ដែលបានទៅដល់រោងចក្រនោះ បាននិយាយថា វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលបានមកដល់រោងចក្រ ហើយបានឃើញគេយកព្រុយត្រីឆ្លាម ជាច្រើនមកហាលដូច្នេះ។ គាត់បានបន្តទៀតថា នេះជាអំពើព្រៃផ្សៃណាស់ ព្រោះរាល់ត្រីឆ្លាមទាំងអស់ នៅពេលដែលចាប់បាន គឺត្រូវយកទៅកាត់ព្រុយចេញ បន្ទាប់មកទើបប្រលែងទៅក្នុងទឹកវិញ។

យ៉ាងណាម៉ិញ បើតាមស្ថិតិប្រចាំឆ្នាំរបស់ប្រទេសចិន បានឲ្យដឹងថា ត្រីឆ្លាមចំនួន ៧៣លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ហើយទីក្រុងហុងកុង បាននាំចូលព្រុយត្រីឆ្លាមប្រមាណ ១០០០០តោនក្នុងមួយឆ្នាំៗ អស់រយៈពេលមួយទសវត្សរ៏មកហើយ។









ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]