ថៃ៖ កម្ពុជា ដណ្ដើមបានមេដាយមាសនៅក្នុងប្រភេទកីឡាសីដក់ ក្នុងវិញ្ញាសាបុរស ៣ទល់៣ នៃពានរង្វាន់ King Cup កាលពីម្សិលមិញនេះ ដោយអាចយកឈ្នះក្រុមកីឡាសីដក់អូស្រ្ដាលី។ 

ក្រុមកីឡាសីដក់កម្ពុជា

ក្រុមខ្លាំងកម្ពុជា អាចបំបាក់ក្រុមអូស្រា្ដលីបានក្នុងលទ្ធផល ២សិត០ ដោយពិន្ទុ ២១ទល់នឹង១៨ និង២៥ ទល់នឹង២៤ ធើ្វឲ្យក្រុមក្បែរខាងប្រទេសជាម្ចាស់ផ្ទះនេះ អាចយកឈ្នះនូវមេដាយថ្នាក់ពិភពលោក ដែលរៀបចំឡើងដោយប្រទេសថៃ។

សូមបញ្ជាក់ថា វិញ្ញាសាកីឡាសីដក់នេះ គឺមាន១៤ប្រទេសចូលរូមប្រកួតដែលបែងចែកជា៤ពូល ដែលកម្ពុជាស្ថិតនៅពូល A។ 

មុននឹងទទួលបានជ័យជម្នះយ៉ាងធំធេងនេះ កម្ពុជាបានទម្លាក់ក្រុមជម្រើសជាតិអូម៉ង់ ចំណែកអូស្ដា្រលីទម្លាក់ប្រេស៊ីល ឯចុងក្រោយគឺកម្ពុជា ទម្លាក់អូស្រា្ដលីនេះតែម្ដង នៅវគ្គផ្ដាច់ព្រ័ត្រ៕  

ក្រុមកីឡាសីដក់កម្ពុជា ឈ្នះមេដាយមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]